ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ព្រមានពីចេតនា បំផ្លិចបំផ្លាញ របស់លោកខាងលិច

Xinhua

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងនៅក្នុងសុន្ទរកថា សំខាន់មួយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសលោកខាងលិច មានបំណងធ្វើចំពោះប្រទេសរុស្ស៊ី នូវអ្វីដែលខ្លួនបានធ្វើ ចំពោះអ៊ុយក្រែន និងប្រទេសជាច្រើន ផ្សេងទៀត នោះប្រែក្លាយវាទៅជារដ្ឋស្លាប់ និងបរាជ័យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំរុស្ស៊ីបានប្រាប់ សភាសហព័ន្ធ ដែលជាការប្រមូលផ្តុំមន្ត្រី និងឥស្សរជនរុស្ស៊ីនាំមុខគេថា “លោកខាងលិចដែលមានទម្លាប់ធ្វើអាណានិគម និងត្រូវបានប្រើ ដើម្បីបញ្ឆេះជម្លោះជាតិ នៅទូទាំងពិភពលោក មានចេតនា ដែលហួសពីការបញ្ឈប់ការ អភិវឌ្ឍន៍របស់យើង”។

លោក​បាន​បន្ថែម​ថា​ «​ជំនួស​ឲ្យ​រុស្ស៊ី ពួកគេ​ចង់​បាន​កន្លែង​អាស្រ័យ ក្រៀម​ស្វិត និង​ស្លាប់ ជា​កន្លែង​ដែល​ពួកគេ​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

យោងតាមលោក ពូទីន , ប្រជាជនរុស្ស៊ី និងការរួបរួមជាតិរបស់ខ្លួន ប្រឈមមុខនឹងការ គំរាមកំហែងពីបរទេស គឺជាអ្វីដែលការពារប្រទេសជាតិ ។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​មាន​តួនាទី​ការពារ​ស្ថាប័ន ​នៅ​មូលដ្ឋាន​អធិបតេយ្យភាព​ជាតិ។

លោកប្រធានាធិបតីរុស្ស៊ី បានប្តេជ្ញាថា “យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់យើងទេ” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top