ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្ស បើកពីរគ្រឿង របស់រុស្ស៊ីតម្លៃត្រឹមជាង ១.០០០ដុល្លារ បំផ្លាញរថក្រោះ M1 Abrams តម្លៃប្រហែល២៤លានដុល្លារ ដែលផ្គត់ផ្គង់ដោយអាមេរិក

RT News

បរទេស ៖ វីដេអូថ្មីបានបង្ហាញពីយន្តហោះគ្មានមនុស្សបើក kamikaze ពីរគ្រឿង របស់រុស្ស៊ីតម្លៃសរុប ១.០០០ដុល្លារ បានបំផ្លាញរថក្រោះ M1 Abrams ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក ដោយសហរដ្ឋអាមេរិក តម្លៃ ប្រហែល២៤លានដុល្លារ ។ យោងតាមសារព័ត៌មាន RIA Novosti គឺថាផ្នែករឹង នៃយោធាត្រូវបានវាយប្រហារ នៅជិតភូមិ Berdychi ដែលមិនឆ្ងាយពី Avdeevka ទីក្រុង Donbass ដែលត្រូវបានរំដោះដោយ កងកម្លាំងរបស់ទីក្រុង ម៉ូស្គូនាពេលថ្មីៗនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងវីដេអូនោះ គេឃើញ យន្តហោះគ្មានមនុស្សបើកមួយ បានវាយប្រហារផ្នែកម្ខាងនៃតួរថក្រោះ ខណៈពេលដែល យន្តហោះគ្មានមនុស្សបើកទីពីរប្រើយុទ្ធវិធី ដើម្បីវាយប្រហារដំបូលរបស់រថក្រោះ Abrams ដែលងាយរងគ្រោះជាង។

RIA Novosti បានរាយការណ៍ដោយ ដកស្រង់សម្តីអ្នកតំណាងនៃក្រុមហ៊ុនផលិត UAV ថា កងទ័ពមកពីមជ្ឈមណ្ឌលក្រុមកងទ័ព របស់រុស្ស៊ីបានបំផ្លាញរថក្រោះ Abrams ដោយប្រើយន្តហោះគ្មានមនុស្សបើក FPV ចំនួនពីរគ្រឿង បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកនោះ ត្រូវបានរារាំងដោយគ្រាប់បេ ។ ក្រុមហ៊ុនផលិតបានប្រាប់ RT Russian កាលពីពេលមុនថា យន្តហោះគ្មានមនុស្សបើក kamikaze ផលិតនៅស្រុកមានតម្លៃជាង ៥០០ ដុល្លារក្នុងមួយគ្រឿង ។

រថក្រោះដែលត្រូវបំផ្លាញនេះគឺជា រថក្រោះ Abrams ទីពីរ ដែលត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី ក្នុងជម្លោះអ៊ុយក្រែន បន្ទាប់ពីក្រសួងការពារជាតិ នៅទីក្រុងមូស្គូបានបញ្ជាក់ កាលពីខែមុនថា រថពាសដែកដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ត្រូវបានកម្ទេចនៅជិត Avdeevka ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top