ព័ត៌មានអន្តរជាតិ

Lady Gaga, Justin Bieber និង Kim Kardashian សុទ្ធតែក្លាយជាម្ចាស់ រថយន្ត EV របស់ក្រុមហ៊ុនលោក Elon

yahoo

អាមេរិក ៖ កីឡាការិនីវាយកូនបាល់ដ៏ល្បីល្បាញ Serena Williams ផលិតករភាពយន្ត Spike Lee នាង Kim Kardashian នាង Hayley និងលោក Justin Bieber និងតារារ៉េប Bad Bunny ស្ថិតក្នុងចំណោមតារាល្បី ដែលបានក្លាយជាម្ចាស់រថយន្ត EV អនាគតតម្លៃ ១០០,០០០ ដុល្លារអាមេរិក ។

លោក Musk បានសរសេរនៅលើ X ថា រថយន្ត Cybertruck ត្រូវបានដាក់លក់នៅលើទីផ្សារ ដោយផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់ រថយន្តទំនើបជិះ ក្នុងភាពប្រណីត ខណៈតារាល្បីៗ បន្តទិញរថយន្តនោះ ហើយលោកបានសរសើរ តារាល្បីៗទំាងនោះជាមួយប្រណីត ភាពដ៏អស្ចារ្យណាស់នឹងរថយន្តនេះ។
លោកកំពុងឆ្លើយតបទៅនឹងការបង្ហោះរបស់ Teslaconomics រួមបញ្ចូលរូបភាពរបស់ Lady Gaga, Jay Leno និង Beyonce ជាមួយនឹង Cybertrucks របស់ពួកគេជាមួយចំណងជើងថា មិនមានក្រុមហ៊ុន រថយន្តណាមួយនៅលើពិភពលោកមានកម្រិត និងឈានដល់កម្រិត ដែលតារាល្បីទាំងនេះបង្កើតចេញ ពីការបើកបរដ៏ក្តៅបំផុតនោះទេ។ ផលិតផល នៅលើពិភពលោកឥឡូវនេះ ។

រថយន្តដឹកទំនិញនេះមាន តម្រូវការខ្ពស់ ដោយអ្នកទិញថែមទាំងទៅទិញ Cybertruck លើសពី២ដងនៃតម្លៃលក់រាយ ដោយម្ចាស់ម្នាក់លក់ថរយន្ត ដឹកទំនិញរបស់លោក ដែលលោកបានទិញក្នុងតម្លៃ១០២,០០០ដុល្លារ ទៅឲ្យឈ្មួញផ្សេងទៀតក្នុងតម្លៃ ២៤៤,៥០០ដុល្លារនៅការដេញថ្លៃមួយនៅ Dallas រដ្ឋ Texas ៕
ដោយ៖លី ភីលីព

Most Popular

To Top