ព័ត៌មានអន្តរជាតិ

អតីតអធិការបតីអាល្លឺម៉ង់ ៖ មិត្តភាព រវាងលោក ជាមួយនឹងលោក Putin ទើបអាចបញ្ចប់ជម្លោះ នៅអ៊ុយក្រែនបាន

RT News

បរទេស ៖ អតីតអធិការបតីអាល្លឺម៉ង់ Gerhard Schroeder បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន dpa ក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថាមានតែការពិភាក្សា ទៅកាន់ទីក្រុងមូស្គូទេ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់ធម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បាន។

យោងតាមការចេញផ្សាយ របស់ RT លោកSchroeder បាននិយាយទៀតថា មិត្តភាពផ្ទាល់ខ្លួនរបស់គាត់ជាមួយប្រធានាធិបតី Vladimir Putin អាចដើរតួក្នុងការបញ្ឈប់ការបង្ហូរឈាមនេះបាន។

អតីត​អធិការបតី​និង​មេដឹកនាំ​រុស្ស៊ី​ ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទំនាក់ទំនង ​ជិតស្និទ្ធ​ដែល​លាតសន្ធឹង​ទៅ​នឹង ​ពេល​ដែល​លោក Schroeder ដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៩០ ហើយមិនតែប៉ុណ្ណោះ នៅក្នុង២០១៤ លោកពូទីនបានចូលរួមក្នុងពិធីខួបកំណើត របស់ Schroeder នៅ St. Petersubrg ។

គួរឲ្យដឹងដែរថាលោក Schroeder ក៏បានចូលរួមជាមួយក្រុមប្រឹក្សាភិបាល នៃប្រតិបត្តិកររុស្ស៊ីនៃបំពង់បង្ហូរឧស្ម័ន Nord Stream និងថាមពលយក្ស Rosneft ដោយ គាត់បាន ប្រឈម មុខនឹងការរិះគន់ជុំវិញទំនាក់ទំនង របស់គាត់ជាមួយទីក្រុងមូស្គូ បន្ទាប់ពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានលាលែង ពីក្រុមប្រឹក្សា Rosneft ក្នុងខែឧសភានៃឆ្នាំនោះដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top