ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រាប់នាយករដ្ឋមន្ត្រីហូឡង់ថា គ្មានកម្លាំងអ្វី អាចបញ្ឈប់ការរីកចម្រើន បច្ចេកវិទ្យារបស់ចិនបានឡើយ

CNN

ហុងកុង ៖ មេដឹកនាំប្រទេសចិន លោក Xi Jinping បានប្រាប់នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte ថា គ្មានកម្លាំងណាមួយ អាចបញ្ឈប់ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងរីកចម្រើនរបស់ប្រទេសចិននាពេលបច្ចុប្បន្នបានឡើយ ។
ការអត្ថាធិប្បាយរបស់លោក Xi កើតឡើង នៅពេលសង្រ្គាមបន្ទះឈីបផ្ទុះឡើងរវាងប្រទេសចិន និងបណ្តាប្រទេសលោកខាងលិច រួមទាំងប្រទេសហូឡង់ ដែលជាផ្ទះរបស់ ASML ជាក្រុមហ៊ុនផលិតម៉ា ស៊ីន lithography ultraviolet តែមួយគត់របស់ពិភពលោកដែលចាំបាច់សម្រាប់ផលិត Semiconductors កម្រិតខ្ពស់ ។

លោក Xi បានប្រាប់lok Rutte ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធថា ការបង្កើតរបាំងបច្ចេកវិទ្យាសិប្បនិម្មិត និងការកាត់ផ្តាច់សង្វាក់ ផ្គត់ផ្គង់ឧស្សាហកម្ម និង ការផ្គត់ផ្គង់នឹង នាំទៅរកការបែងចែក និងការប្រឈមមុខគ្នាប៉ុណ្ណោះ ។
មិនមានការលើកឡើង អំពី ASML បាននោះទេ ប៉ុន្តែក្រុមហ៊ុន បាននិយាយកាលពីខែមករាថា វាត្រូវបានហាមឃាត់ដោយរដ្ឋាភិបាល ហូឡង់ ពីការដឹកជញ្ជូនម៉ាស៊ីន lithography មួយចំនួនរបស់ខ្លួន ទៅកាន់ប្រទេសចិន។ នោះបានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានបង្កើនការរឹតបន្តឹងលើ ប្រភេទនៃ Semiconductor ដែលក្រុមហ៊ុនអាមេរិកអាចលក់ទៅឲ្យប្រទេសចិន ហើយបានជំរុញសម្ព័ន្ធមិត្ត របស់ខ្លួនឲ្យអនុវត្តដោយខ្លួនឯង។

ដោយសារតែភាពលេចធ្លោរបស់ខ្លួននៅក្នុងទីផ្សារ ASML ត្រូវបានអ្នកជំនាញលើកឡើងថាជាចំណុចរបត់នៃជម្លោះដែលកំពុងកើនឡើងរវាងប្រទេសចិន និងលោកខាងលិចជុំវិញការចូលទៅកាន់បច្ចេកវិទ្យាទំនើប ។
លោក Xi បានបន្ថែមក្នុងកិច្ចប្រជុំថា ប្រជាជនចិនក៏មានសិទ្ធិស្របច្បាប់ ក្នុងការអភិវឌ្ឍន៍ផងដែរ។ lokសង្ឃឹមថា ហូឡង់នឹងបន្តដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការអភិវឌ្ឍទំនាក់ទំនងស្ថាបនារវាងចិន និងអឺរ៉ុប៕
ដោយ៖លី ភីលីព

Most Popular

To Top