អង់គ្លេស ៖ អ្នកបុរាណវត្ថុវិទូ បានរកឃើញអគារសម័យរ៉ូម៉ាំង ដែលគួរឲ្យកត់សម្គាល់នៅលើទីតាំង អភិវឌ្ឍន៍លំនៅដ្ឋាន នៅក្នុងភូមិតូចមួយ របស់ចក្រភពអង់គ្លេស ដោយទីនោះបានបង្ហាញប្រភេទនៃពិធីសាសនា ឬធម្មយាត្រាមួយចំនួននាសម័យកាលនោះ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន មួយបានប្រាប់ឲ្យដឹងថា អគារនេះត្រូវបានតុបតែង ដោយម្នាងសិលាលាបពណ៌ រូបចម្លាក់ និងមានការប្រមូលផ្ដុំ នៃរមូរដែកតូចៗមានរាងជារង្វង់បានបង្ហាញ ពីប្រភេទនៃពិធីសាសនា ឬធម្មយាត្រាមួយចំនួន ដែលបានកើតឡើងនៅទីនោះ ។
លោកស្រី Francesca Giarelli មន្ត្រីគម្រោងសម្រាប់ Red River Archaeology Group និងជានាយកគេហទំព័របានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ថា អាគារនៅ Grove នឹងក្លាយជាកណ្តាលសម្រាប់តំបន់ Oxfordshire នេះ។
លោកស្រីបានពិពណ៌នាអំពីអគារដែលទំនងជាមានច្រើនជាន់។ លោកស្រី Giarelli បានបន្ថែមថា រចនាសម្ព័ន្ធដែលលាតសន្ធឹងលើផ្ទៃដី ១,០០០ ម៉ែត្រការ៉េ នៅជាន់ផ្ទាល់ដី ប្រហែលជាអាចមើលឃើញបានរាប់គីឡូម៉ែត្រ។
កាក់រាប់រយ រួមទាំងចិញ្ចៀន ក្រវិល ខ្សែដៃ ផ្ទាំងគំនូរ Mosaic Tesserae និងម្នាងសិលាលាបជា មួយគំនូរផ្កាត្រូវបានគេរកឃើញក្នុងអំឡុង ពេលនៃការជីកកកាយពេញមួយឆ្នាំ ធ្វើឲ្យអ្នកបុរាណវត្ថុវិទូ កំណត់រយៈពេលដ៏យូរនៃសកម្មភាពរ៉ូម៉ាំងនៅកន្លែងនេះពីសតវត្សទី ១ ឬ ២ ដល់ចុងសតវត្សទី ៤ ឬដើមសតវត្សទី ៥ ។
លោកស្រី Giarelli បានបញ្ជាក់ថា អ្នកបុរាណវត្ថុវិទូក៏បានរកឃើញ អគារមានច្រកផ្លូវ ដែលជារចនាសម្ព័ន្ធដូចសាលធំជាង និងគួរឲ្យចាប់អារម្មណ៍ ជាងបានសាងសង់បន្ទាប់ពីផ្ទះវីឡា នៅពេលគ្រួសារ ដែលកាន់ កាប់វាក្លាយជាអ្នកមានកាន់តែច្រើនតាមពេលវេលា ។
នៅសម័យរ៉ូម៉ាំង វីឡាមិនមែនគ្រាន់ តែជាលំនៅដ្ឋានលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែដូចជា “មជ្ឈមណ្ឌលរដ្ឋបាលតូចៗ។ លោកស្រី Giarelli បានពន្យល់ ជារឿយៗមានទំនួលខុសត្រូវ ក្នុងការថែរក្សាផ្លូវ រៀបចំផែនការ ដំណាំជុំវិញវា និងដើរតួជាកន្លែងសុវត្ថិភាព ដើម្បីរក្សាទុកផលិតផលអាហារ ក្នុងអំឡុងពេលមិនស្ថិតស្ថេរ ។
បុរាណវត្ថុវិទូបាននិយាយក្នុង សេចក្តីថ្លែងការណ៍ទៅកាន់ CNN ថា សូម្បីតែនៅចុងសម័យរ៉ូម៉ាំងក៏ដោយ អាគារពិសេសនេះបានបន្តបង្ហាញ សញ្ញានៃសកម្មភាព របស់មនុស្ស ។ អ្នកបុរាណវត្ថុវិទូបាននិយាយថា ទំពក់ក្បាលសេះចុះកាលបរិច្ឆេទដល់ឆ្នាំ ៣៥០-៤៥០ នៃគ.ស បង្ហាញពីវត្តមាន របស់ពួកវរជនរ៉ូម៉ាំងចុង ឬនរណាម្នាក់នៅតែប្រាថ្នាចង់ភ្ជាប់ជាមួយសម័យនោះ ទោះបីជាតមបក់បែបនេះក៏អាចជាប់ទាក់ទងនឹងការបញ្ចុះសពសម័យបុរាណ Anglo-Saxon ក៏ដោយ ៕
ដោយ៖លី ភីលីព