ព័ត៌មានអន្តរជាតិ

Update៖ ហ្វីលីពីន មិនចង់ធ្វើការប្រឆាំង នឹងប្រទេសចិន ជុំវិញបញ្ហានៅសមុទ្រចិនខាងត្បូង

Zawya

ម៉ានីល៖ នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិហ្វីលីពីន បានឲ្យដឹងថា ប្រទេសហ្វីលីពីន មិនបានស្វែងរកការប្រយុទ្ធ ឬបង្កជាបញ្ហានៅក្នុងដែនសមុទ្រចិនខាងត្បូងនោះភទេ ប៉ុន្តែនឹងមិនមានភាពស្ងៀមស្ងាត់ឡើយ សម្រាប់ការចុះចូល ឬការអនុគ្រោះនោះទេ ។

ក្រសួងបានឲ្យដឹងនៅក្នុងការបង្ហាញចុងក្រោយរបស់ខ្លួន នៃការប្រឆាំងនៅក្នុងជម្លោះដ៏ក្តៅគគុកជាមួយនឹងប្រទេសចិន ។
ក្រសួងការពារជាតិហ្វីលីពីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីថ្លែងការណ៍របស់ប្រទេសចិន កាលពីពេលថ្មីៗនេះបានបង្ហាញពីភាពឯកោ របស់ពួកគេពីពិភពលោកដែលនៅជុំវិញ ដែលបានមើលឃើញពី “សកម្មភាពខុសច្បាប់ និងអសីលធម៌” នៅក្នុងដែនសមុទ្រចិនខាងត្បូង ។

ក្រសួងដដែលនេះបានឲ្យដឹងថា “វាក៏បង្ហាញពីភាព អសមត្ថភាពរបស់រដ្ឋាភិបាលចិន ក្នុងការធ្វើការចរចាដោយបើកចំហ តម្លាភាព និងផ្លូវច្បាប់ ។ ការសម្តែងរបស់ពួកគេ មានត្រឹមតែការឧបត្ថម្ភ និងបរាជ័យ ដែលគំរាមកំហែងដល់ ប្រទេសតូចតាចតែប៉ុណ្ណោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top