ព័ត៌មានអន្តរជាតិ

ធ្មេញបុរាណ កម្រមានបាក់តេរី បង្កជាប្រហោងធ្មេញ បង្ហាញឲ្យអ្នកបុរាណវិទ្យា មើលឃើញជាទូទៅ មកដល់សព្វថ្ងៃនេះ

អៀរឡង់ ៖ ធ្មេញចំនួន ២ របស់បុរសម្នាក់ រស់នៅកាលពី ៤០០០ ឆ្នាំមុន ត្រូវបានគេរកឃើញថា មានបាក់តេរីជាច្រើន ដែលបណ្តាល ឲ្យពុកធ្មេញ និងជំងឺ អញ្ចាញធ្មេញ ហើយការរកឃើញ ដ៏កម្រអាចជួយអ្នកវិទ្យាសាស្ត្រ ឲ្យយល់បន្ថែមទៀត ពីរបៀបការផ្លាស់ប្តូរ នៃរបបអាហាររបស់មនុស្ស បាននាំឲ្យមានអត្រាប្រេវ៉ាឡង់ នៃបែហោងធ្មេញ មកដល់សព្វថ្ងៃនេះ។

នេះបើយោងតាមកាសែត បានចេញផ្សាយ កាលពីថ្ងៃពុធលើទិនានុប្បវត្តិ Molecular Biology and Evolution ថា ធ្មេញនេះត្រូវបានរកឃើញ នៅពេលធ្វើការជីកកកាយចំនួន ២ លើក គឺឆ្នាំ ១៩៩៣ និង ១៩៩៦ ធ្មេញទាំងនោះស្ថិតក្នុង ចំណោមធ្មេញមនុស្សមួយចំនួន និងសំណល់ផ្សេងទៀត ត្រូវបានរកឃើញក្នុងរូងភ្នំថ្ម កំបោរមួយនៅCounty Limerick ប្រទេសអៀរឡង់។ ថ្គាមទាំង ២ ត្រូវបានយកគំរូតាម ដែលមានអាយុកាលចន្លោះពីឆ្នាំ ២២៨០ និង ២១៤០ មុនគ.ស ទាំង ២ ជារបស់មនុស្សដូចគ្នា រស់នៅកំឡុងយុគសំរិទ្ធ ។

លោកស្រី Lara Cassidy អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាជំនួយការសាស្រ្តាចារ្យផ្នែកពន្ធុវិទ្យានៅ Trinity College Dublin បាននិយាយថា ធ្មេញមួយមានផ្ទុកសារធាតុបាក់តេរី (S. mutans) ដ៏ច្រើនគួរឲ្យភ្ញាក់ផ្អើលជាបាក់តេរីក្នុងមាត់បណ្តាលឲ្យមានប្រហោងធ្មេញ។ បាក់តេរី គឺកម្រមានក្នុងកំណត់ត្រាហ្សែនបុរាណ ទំនងជាវាមិនបានរក្សាទុកបានល្អ ដោយសារធម្មជាតិផលិតអាស៊ីតបណ្តាលឲ្យពុកផុយ និងការរិចរិល DNA ក្នុងធ្មេញ។
លោកស្រី Cassidy បាននិយាយថា ក្រុមអ្នកស្រាវជ្រាវក៏ជឿថា បាក់តេរីមិនត្រូវបានរកឃើញជាទូទៅ ក្នុងធ្មេញបុរាណនោះទេ ដោយសារតែរបបអាហារ របស់មនុស្សរួមមានជាតិស្ករតិច និងអាហារកែច្នៃតិចជាង ការប្រើប្រាស់សព្វថ្ងៃនេះ ។

អ្នកស្រីបានបន្ថែមថា ការផ្លាស់ប្តូររបបអាហារដ៏ សំខាន់មួយត្រូវបានគេមើលឃើញថា ជាមួយនឹងការចាប់ផ្តើម នៃវិស័យកសិកម្មប្រហែល ១០០០០ ឆ្នាំមុន ប៉ុន្តែប៉ុន្មានរយឆ្នាំកន្លងមកនេះបាន ឃើញការផ្លាស់ប្តូរដ៏សំខាន់ ជាមួយនឹងការពេញនិយមនៃជាតិស្ករ ៕
ដោយ៖លី ភីលីព

Most Popular

To Top