បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT ប្រធានក្រុមហ៊ុន នៅសាខាប្រទេស អាល្លឺម៉ង់ នៃក្រុមហ៊ុនផលិត សព្វាវុធអឺរ៉ុប MBDA បាននិយាយថា ការផលិត មីស៊ីលត្រកូល Taurus ទាំងអស់ ដែលទីក្រុងកៀវ បាននិងកំពុងដាក់ សម្ពាធលើទីក្រុងប៊ែរឡាំង ដើម្បីផ្គត់ផ្គង់ សម្រាប់ប្រើប្រាស់ ប្រឆាំងនឹងរុស្ស៊ី បច្ចុប្បន្នត្រូវ
បានផ្អាកទាំងស្រុង ។
លោក Thomas Gottschild បាននិយាយនៅក្នុងបទសម្ភាសន៍ មួយជាមួយកាសែត Augsburger Allgemeine ថា មីស៊ីលប្រហែល ៦០០គ្រាប់ប៉ុណ្ណោះ ដែលត្រូវបានផលិតនៅរោងចក្រក្នុងរដ្ឋ Bavaria ប៉ុន្តែក្រុមហ៊ុនមិន អាចផលិត វាបន្ថែមទៀត បានទេ ព្រោះវាមិនមានកិច្ច សន្យាបច្ចុប្បន្ន ជាមួយអាជ្ញាធរ អាល្លឺម៉ង់ ឡើយ។
នាយកប្រតិបត្តិបាននិយាយថា ខ្សែផលិតកម្មសម្រាប់ Taurus នៅតែអាចរកបាន ដូច្នេះ MBDA អាច បង្កើន ការចែកចាយមីស៊ីល នៅពេលណាក៏បាន ហើយលោកបានបន្ថែមថា ដើម្បីធ្វើបែបនេះ យើងនឹងត្រូវការបញ្ជាទិញថ្មីសម្រាប់អាវុធទាំងនេះ។
នាយកប្រតិបត្តិបាននិយាយថា មីស៊ីល Taurus មានរយៈចម្ងាយជាង៥០០គីឡូម៉ែត្រ ប្រហែល៣១០ ម៉ាយ ហើយ ត្រូវបានគេរកឃើញថា មានសមត្ថភាពធ្លាក់ចុះ ដោយសាររ៉ាដា នៅពេលដែលវាផ្លាស់ទីក្នុង រយៈកម្ពស់ទាបប៉ុន្តែវាមានតម្រូវការខ្ពស់ ជាពិសេសនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី