ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ប្រកាសពីភាពស្របច្បាប់របស់កញ្ឆា, មនុស្សពេញវ័យ អាយុលើសពី១៨ឆ្នាំ អាចជក់កញ្ឆាបាន

AFP

បរទេស៖ ការជក់កញ្ឆាឥឡូវនេះ គឺស្របច្បាប់ សម្រាប់មនុស្សពេញវ័យ ដែលមាន អាយុលើសពី ១៨ ឆ្នាំនៅក្នុងប្រទេសអាឡឺម៉ង់ បន្ទាប់ពីច្បាប់ថ្មី ដែលបញ្ជាក់ពីកម្មសិទ្ធិផ្ទាល់ខ្លួន បានចូលជាធរមាននៅថ្ងៃទី ១ ខែមេសា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ច្បាប់ដែលបាន ធ្វើឱ្យប្រទេសអាល្លឺម៉ង់ ក្លាយជាប្រទេសសហភាពអឺរ៉ុបដ៏ធំបំផុត ក្នុងការធ្វើឱ្យស្របច្បាប់នូវកញ្ឆាសម្រាប់ កម្សាន្តត្រូវបានអនុម័តបន្ទាប់ ពីការជជែកពិភាក្សាគ្នា យ៉ាងក្តៅគគុកអំពីគុណសម្បត្តិ និងគុណវិបត្តិ នៃការផ្តល់ភាព ងាយស្រួលជាងមុន។

ច្បាប់ថ្មីនេះអនុញ្ញាតឱ្យមនុស្សពេញវ័យនៅប្រទេសអាល្លឺម៉ង់មានកញ្ឆាស្ងួតរហូតដល់ ២៥ក្រាម នៅកន្លែងសាធារណៈ និងដាំដើមកញ្ឆារហូតដល់បីនៅផ្ទះ។

ការប្រើប្រាស់កញ្ឆា នៅទីសាធារណៈនឹងត្រូវហាមឃាត់ នៅជិតសាលារៀន កន្លែងកីឡា និងសួនកុមារ ចន្លោះពីម៉ោង ៧ ព្រឹកដល់ម៉ោង ៨ យប់ ។ អនីតិជនដែលចាប់ បានក្នុងការកាន់កាប់កញ្ឆា នឹងត្រូវឆ្លងកាត់កម្មវិធី ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ។

រដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ ដែលដឹកនាំដោយអធិការ បតីលោក Olaf Scholz បានអះអាងថា ការធ្វើស្របច្បាប់នេះនឹងជួយ ទប់ស្កាត់ទីផ្សារងងឹតដែលកំពុងកើនឡើងសម្រាប់សារធាតុពេញនិយម។ ទោះជាយ៉ាងណាក៏ដោយ សមាគមវេជ្ជសាស្ត្រមួយចំនួន បានព្រមានថា ការផ្លាស់ប្តូរ ដើម្បីកាត់បន្ថយ រកជាតិឥតប្រយោជន៍នេះ នឹងនាំឱ្យមានហានិភ័យ ខ្ពស់បំផុតក្នុង ចំណោមមនុស្សវ័យក្មេង៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top