សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសានេះថា លោកនាយករដ្ឋមន្ត្រី របស់ប្រទេសកូរ៉េ ខាងត្បូង ធ្វើការលាលែងពីមុខតំណែង ក្រោយពីបក្សកាន់អំណាច របស់លោកបានចាញ់ការបោះឆ្នោតនៅរដ្ឋសភា ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះដោយបានដកស្រង់សម្តីចេញការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងថា លោក Han Duck-sooនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានលាលែងពីតំណែងបន្ទាប់ ពីគណបក្សអំណាច ប្រជាជនដែលកំពុងកាន់អំណាចបានចាញ់ក្នុងការបោះឆ្នោតសភា ។
ជុំវិញការលាលែងនេះដែរ មិនទាន់ មានការចុះផ្សាយព័ត៌មាន លម្អិតអំពីការជ្រើសរើស នាយករដ្ឋមន្ត្រីជំនួស ឲ្យនាយករដ្ឋមន្ត្រី ចាស់ដែលធ្វើការលាលែងមុខតំណែ ងនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា