ព័ត៌មានអន្តរជាតិ

មន្ត្រីសិទ្ធិមនុស្សរុស្ស៊ី បានច្រានចោលសំណើបង្កឡើង ដោយរឿងអាស្រូវមនុស្សស្រឡាញ់ភេទ ដូចគ្នាជាបន្តបន្ទាប់

រុស្ស៊ី៖ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ប្រទេសរុស្ស៊ី លោក Valery Fadeev បាននិយាយកាលពីថ្ងៃអង្គារដោយច្រានចោលគំនិតបែបនេះថា មិនមានវិធីពិតប្រាកដណាមួយក្នុងការត្រួតពិនិត្យផ្លូវភេទរបស់មន្ត្រីរដ្ឋដែលជាផ្នែកមួយនៃដំណើរការពិនិត្យនោះទេ គួរឲ្យសង្ស័យឡើយ ចំពោះសេចក្តីថ្លែងការណ៍របស់លោកបានធ្វើឡើង បន្ទាប់ពីសមាជិកសភារុស្ស៊ីជាច្រើននាក់បានបណ្តែតគំនិតក្នុងការកំណត់ចំណង់ផ្លូវភេទរបស់បេក្ខជនមុនពេលតែងតាំងពួកគេឲ្យកាន់តំណែងរដ្ឋាភិបាល។


លោក Fadeev បានប្រាប់ស្ថានីយ៍វិទ្យុ Govorit Moskva ថា លោកមានការសង្ស័យអំពីដំណើរការពិនិត្យបែបនេះ។ “ខ្ញុំមានសំណួរមួយ៖ តើមនុស្សម្នាក់ពិនិត្យមើលចំណង់ផ្លូវភេទរបស់មនុស្សដោយរបៀបណា? ខ្ញុំជឿថា វានឹងមិនចាំបាច់ទេ ហើយខ្ញុំខ្លាចថាវាពិបាកក្នុងការពិនិត្យ។


លោក Fadeev បានបន្តថា អាជ្ញាធរគួរតែសម្រេចចិត្តនៅទីបំផុតថា តើត្រូវតែងតាំងបុរសស្រឡាញ់ភេទដូចគ្នាដោយបើកចំហរឬយ៉ាងណា។ លោកបានបន្ថែមថា ទោះជាយ៉ាងនេះក្តី ខ្ញុំមិនប្រាកដថា ការណែនាំការត្រួតពិនិត្យជាក់លាក់នឹងមានភាពយុត្តិធម៌ពីទស្សនៈផ្លូវច្បាប់ ហើយខ្ញុំមិនប្រាកដថា វានឹងមានភាពប្រាកដនិយមនោះទេ។
នៅឆ្នាំ ២០២២ ប្រទេសរុស្ស៊ីបានពង្រីកការហាមឃាត់ដែលមានស្រាប់របស់ខ្លួនលើការឃោសនាស្រឡាញ់ភេទដូចគ្នាដល់អនីតិជន និងបានហាមឃាត់វាទាំងស្រុង។ កាលពីឆ្នាំមុន តុលាការកំពូលរបស់រុស្ស៊ីបានហាមឃាត់ “ចលនា LGBT អន្តរជាតិ” បន្ថែមទៀត។


សមាជិកសភាជាន់ខ្ពស់លោក Aleksandr Khinstein ថ្មីៗនេះបានចោទប្រកាន់មន្ត្រី២ រូប ទទួលបន្ទុកគោលនយោបាយយុវជនក្នុងតំបន់ Samara នៃប្រទេសរុស្ស៊ីថា ជាអ្នកស្រឡាញ់ភេទដូចគ្នា ។ អ្នកទាំង២បានលាលែងពីតំណែង បន្ទាប់ពីមានរឿងអាស្រូវនេះ លោក Khinstein បានចោទប្រកាន់ថា អ្នកស្រឡាញ់ភេទដូចគ្នា កំពុងព្យាយាមជ្រៀតចូលស្ថាប័នរដ្ឋាភិបាល៕

ដោយ៖លី ភីលីព

Most Popular

To Top