ព័ត៌មានអន្តរជាតិ

មនុស្ស ៦ នាក់បានស្លាប់ក្នុងការផ្ទុះ ធុងហ្គាសនៅភាគខាងត្បូង ប្រទេសវៀតណាម

វៀតណាម៖មនុស្ស ៦ នាក់ត្រូវបានគេរកឃើញថា បានស្លាប់បន្ទាប់ពីការផ្ទុះយ៉ាងខ្លាំងនៅក្រុមហ៊ុនផលិតឈើមួយនៅ ខេត្ត Dong Nai ភាគខាងត្បូងវៀតណាមកាលពីថ្ងៃពុធ។


នៅវេលាម៉ោង៩ព្រឹក មានការផ្ទុះដ៏ខ្លាំងមួយ ត្រូវគេជឿថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី បានកើតឡើងនៅក្រុមហ៊ុនផលិតឈើ Binh Minh ក្នុងឃុំ Thien Tan ស្រុក Vinh Cuu ខេត្ត Dong Nai។


បើតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការផ្ទុះនេះបណ្តាលឲ្យមនុស្ស ៦ នាក់ស្លាប់នៅនឹងកន្លែង និងមនុស្ស ៧ នាក់ផ្សេងទៀតបានរងរបួសក្នុងឧបទ្ទវហេតុនេះ។ នៅកន្លែងកើតហេតុគេឃើញរោងឈើមួយផ្នែកបានបាក់រលំដំបូលដែកប្រក់ដំបូល។


លោក Hung អ្នកស្រុកបានរៀបរាប់ថា ខ្ញុំនៅផ្ទះខ្ញុំ ពេលខ្ញុំឮសំឡេងផ្ទុះ នៅពេលខ្ញុំទៅដល់កន្លែងនោះ ខ្ញុំបានឃើញទិដ្ឋភាពដ៏គួរឲ្យរន្ធត់មួយ ដោយមានកម្ទេចកម្ទីរាយប៉ាយគ្រប់ទីកន្លែង និងសាកសពជាច្រើននាក់ដេកនៅក្នុងទីធ្លា។


បើតាមក្រុមគ្រួសារជនរងគ្រោះដែលស្លាប់បាននិយាយថា កម្មករទើបតែជួសជុលឡចំហាយទឹក ហើយវាបានផ្ទុះប្រហែល ៣ នាទីក្រោយមក។ ក្រុមរបស់ខ្ញុំកំពុងធ្វើការប្រហែល ៣០០ ម៉ែត្រពីចម្ងាយ ហើយយើងនៅតែអាចឃើញអណ្តាតភ្លើង នៅពេលនោះមនុស្សគ្រប់គ្នាចាប់ផ្តើមរត់ដោយភាពភិតភ័យ។


លោកវេជ្ជបណ្ឌិត Nguyen Tuong Quang អនុប្រធានមន្ទីរពេទ្យទូទៅ Thong Nhat ក្នុងខេត្ត Dong Nai បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ពួកគេកំពុងព្យាបាលអ្នករបួសចំនួន ៥ នាក់ក្នុងហេតុការណ៍ផ្ទុះ ក្នុងនោះអ្នកជំងឺម្នាក់បានរងរបួសជាច្រើននាក់។


មន្ទីរពេទ្យបានអំពាវនាវដល់បុគ្គលិកដែលមានទាំងអស់ជួយក្នុងការព្យាបាល។ មន្ទីរសុខាភិបាលខេត្តដុងណៃបានសម្របសម្រួលធនធានពីមន្ទីរពេទ្យធំៗ និងបរិក្ខារពេទ្យផ្សេងទៀត ដើម្បីជួយជនរងគ្រោះដោយការផ្ទុះ។
ក្រុមហ៊ុនផលិតកម្ម និងជួញដូរឈើ Binh Minh ដែលមានប្រតិបត្តិការជាងមួយទសវត្សរ៍ និងការវិនិយោគផ្ទាល់ពីបរទេសបានចូលរួមក្នុងការផលិត និងពាណិជ្ជកម្មផលិតផលឈើ៕

ដោយ៖លី ភីលីព

Most Popular

To Top