ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងថា មន្ទីរពេទ្យធំចំនួន២ នៅតំបន់ហ្គាហ្សា និងតំបន់ហ្គាហ្សាខាងជើង បានបញ្ឈប់ទាំងស្រុងពីសេវាសុខភាព លែងមានលទ្ធភាព សូម្បីតែផ្តល់សេវាវេជ្ជសាស្រ្តបន្ទាប់បន្សំទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យបានឲ្យដឹងថា មន្ទីរពេទ្យ Kamal Adwan បានបញ្ឈបើដំណើរការទាំងស្រុង ហើយមន្ទីរពេទ្យ Al-Awda ត្រូវបានឡោមព័ទ្ធ និងបិទដំណើរការជាលើកទី៤ ជាប់ៗគ្នា ជាមួយនឹងការបញ្ឈប់សេវាថែទាំបឋម ការព្យួរសេវាសម្ភព និងការថែទាំកុមារ និងការចាក់វ៉ាក់សាំងកុមារ។
ការព្យួរសេវាសុខភាពគំរាមកំហែងដល់មហន្ត រាយមនុស្សធម៌ ដែលកំពុងកើតឡើងដែលប៉ះពាល់ដល់មនុស្ស ៧០ម៉ឺននាក់ ដោយអំពាវនាវ ឱ្យមានការបង្កើតមន្ទីរពេទ្យវាល ការចូលជាបន្ទាន់ នៃគណៈប្រតិភូវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ថ្នាំ និងប្រេងឥន្ធនៈ ដើម្បីធានាបាននូវការផ្តល់កម្រិត សមស្របអប្បបរមា នៃផ្នែកសេវាកម្មវេជ្ជសាស្ត្រ តាមដែលអាចធ្វើទៅបាន។
ប្រភពបានកត់សម្គាល់ថា កងទ័ពអ៊ីស្រាអែល បានបន្តកំណត់គោលដៅ បរិក្ខារពេទ្យ និងមន្ទីរពេទ្យដោយចេតនា ដើម្បីផ្តល់ឱ្យពួកគេចេញ ពីសេវាជាអចិន្ត្រៃយ៍ ដោយជំរុញឱ្យសហគមន៍ អន្តរជាតិការពារប្រព័ន្ធសុខភាព និងបុគ្គលិករបស់ខ្លួន និងអនុញ្ញាតឱ្យពួកគេបន្តការងាររបស់ពួកគេ។
ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សា បានប្រកាសថា ចំនួនអ្នកស្លាប់នៅហ្គាហ្សាបានកើនឡើងដល់ ៣៥,៧០៩នាក់ និងរបួសដល់ ៧៩,៩៩០នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕
ប្រែសម្រួល ឈូក បូរ៉ា