បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិក Alexander De Croo បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខ ដែលរួមមានការប្តេជ្ញា ចិត្តរបស់ទីក្រុងប្រ៊ូសែល ក្នុងការផ្គត់ផ្គង់យន្តហោះ ចម្បាំង F-16 ចំនួន៣០ គ្រឿងទៅឲ្យទីក្រុង គៀវផងដែរ។
អ៊ុយក្រែនគ្រោងនឹង ទទួលបានកញ្ចប់ប្រាក់ ៩៧៧ លានអឺរ៉ូឬប្រហែល ១ ពាន់លានដុល្លារ ជាជំនួយយោធាពី
បែលហ្ស៊ិកក្នុង កំឡុងឆ្នាំ២០២៤ ក្រោមកិច្ចព្រមព្រៀង ទ្វេភាគីរយៈពេល ១០ឆ្នាំ ដែលលោកZelensky បានអះអាងនៅក្នុងការ បង្ហោះនៅលើ X បន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយ De Croo នៅទីក្រុងប្រ៊ូសែល កាលពីថ្ងៃអង្គារ។
បែលហ្ស៊ិកបានចូលរួមជាមួយអ្វីដែលគេហៅថា សម្ព័ន្ធ F-16ជាមួយហូឡង់ ដាណឺម៉ាក និងន័រវេសកាលពីឆ្នាំមុន ប៉ុន្តែកិច្ចព្រមព្រៀងដែលទើបចុះហត្ថលេខានេះ ជាលើកដំបូង បានបញ្ជាក់ចំនួនពិតប្រាកដនៃយន្តហោះចម្បាំង F-16 ចំនួន ៣០ គ្រឿង ដែលនឹងត្រូវបញ្ជូនទៅអ៊ុយក្រែននៅឆ្នាំ ២០២៨។
លោកបានបន្ថែមថា នៅក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងប្រ៊ូសែល នឹងផ្តល់ឲ្យទីក្រុងកៀវនូវរថពាសដែក ប្រព័ន្ធការពារដែន អាកាស ឧបករណ៍បោសសម្អាតមីន និងសព្វាវុធផ្សេងទៀត ព្រមទាំងគ្រាប់រំសេវផងដែរ៕
ប្រែសម្រល៖ស៊ុនលី