ព័ត៌មានអន្តរជាតិ

ទិន្នផល Toyota លើពិភពលោកធ្លាក់ចុះ ៤.0% នាខែមេសា រងគ្រោះដោយការ ប្រមូលរថយន្ត Prius មកវិញ

NAGOYA ៖ក្រុមហ៊ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផលិតរថយន្តជាសាកលរបស់ខ្លួនសម្រាប់ខែមេសាបានធ្លាក់ចុះ ៤.០ ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម៧៥៦ ,២៥៤ គ្រឿង ដែលនេះ ជាការធ្លាក់ចុះទី ៣ ជាប់ៗគ្នា ខណៈក្រុមហ៊ុនផលិត រថយន្តបានបញ្ឈប់ការផលិត រថយន្តកូនកាត់ Prius ដោយសារតែការប្រមូលមកវិញ។

ផលិតកម្មក្នុងស្រុកបានធ្លាក់ចុះ ៧.៩ ភាគរយមក នៅត្រឹម ២៥១ ,៤៨៥ គ្រឿង ខណៈក្រុមហ៊ុន Toyota បានប្រកាសថា ការផលិតរថយន្តអគ្គិសនី ប្រើសាំងដ៏ពេញនិយមនេះ នឹងត្រូវបញ្ឈប់រហូតដល់វាអាចដោះស្រាយ បញ្ហាទ្វារបាន ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន បាននិយាយនៅដើមខែនេះថា ខ្លួននឹងចាប់ផ្តើមការផលិតរថយន្ត Prius ឡើងវិញនៅពាក់កណ្តាលខែមិថុនា ខណៈខ្លួនបានធានាផ្នែកគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហា ។
ការផ្អាកដែលបណ្តាល មកពីការត្រួតពិនិត្យមិនបានគ្រោងទុក នៃខ្សែសង្វាក់ផលិតកម្មមីនីវ៉ាន់របស់ខ្លួន ក៏បានរួមចំណែកដល់ការធ្លាក់ចុះនៃទិន្នផលសរុប។ ការផលិតនៅក្រៅប្រទេសជប៉ុន បានធ្លាក់ចុះ ១.៩ ភាគរយមកនៅត្រឹម ៥០៤ .៧៦៩ គ្រឿង ដោយសារការកើនឡើង នៅអាមេរិកខាងជើងមិនអាចបង្កើត បានជាការធ្លាក់ចុះនៅប្រទេសចិន បានធ្លាក់ចុះ ២៤.៩ ភាគរយដោយសារ តែការប្រកួតប្រជែងកើនឡើង ។

ការលក់ជាសកលបាន ធ្លាក់ចុះ ០.៥ភាគរយមកនៅត្រឹម ៧៩៧,០៩៧ គ្រឿង ដោយសារលទ្ធផលដ៏រឹងមាំ នៅអាមេរិកខាងជើង និងអឺរ៉ុបត្រូវបានទូទាត់ ដោយការលក់ខ្សោយ នៅប្រទេសចិន និងជប៉ុន ។ ការលក់នៅប្រទេសជប៉ុនបានធ្លាក់ចុះ ១៣.៩ ភាគរយមក នៅត្រឹម ១០៧,៩៤៧ គ្រឿង រងផលប៉ះពាល់ដោយការបញ្ឈប់ការផលិត ។ ការលក់នៅក្រៅប្រទេសបានកើនឡើង ២.០ ភាគរយដល់ ៦៨៩,១៥០ គ្រឿង ៕
ដោយ៖លី ភីលីព

Most Popular

To Top