បរទេស ៖ អនុរដ្ឋមន្ត្រីការពារជាតិរបស់អឺរ៉ុប លោក Cezary Tomczyk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិក ដែលឈរជើងនៅក្នុងប្រទេសប៉ូឡូញ នឹងមិនបញ្ជូនទៅណាទេ ។ មន្ត្រីរូបនេះធ្វើអត្ថាធិប្បាយលើអត្ថបទកាសែត New York Times ដែលស្នើឱ្យក្រុងវ៉ាស៊ីនតោន អាចយកប្រព័ន្ធការពារអាកាស មួយហើយប្រគល់វាទៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Tomczyk បាននិយាយនៅលើ X (អតីត Twitter) ថា “ប៉ូឡូញ មិនយល់ព្រមផ្ទេរ ប្រព័ន្ធរបស់ប៉ូឡូញទេ” ។ “ប្រព័ន្ធការពារដែនអាកាស Patriot របស់ប៉ូឡូញការពារដែន អាកាសប៉ូឡូញហើយនេះនឹងមិនផ្លាស់ប្តូរទេ” ។
កាសែត NYT ចេញផ្សាយនៅថ្ងៃអង្គារនេះ បាននិយាយដោយដកស្រង់ “មន្ត្រីរដ្ឋបាល និងយោធាជាន់ខ្ពស់” មួយចំនួនថា ប្រធានាធិបតី Joe Biden បានយល់ព្រមលើការដាក់ពង្រាយប្រព័ន្ធការពារ ដែនអាកាស Patriot មួយផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើឡើងកាលពីសប្តាហ៍មុន។
ប្រព័ន្ធទី ២ ដែលត្រូវបានសន្មតថា ផ្តល់ដោយសហរដ្ឋអាមេរិកដល់ទីក្រុងគៀវ – គឺបានមកពីប្រទេសប៉ូឡូញ។ ប្រព័ន្ធផ្សព្វផ្សាយបានអះអាង ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹង យកប្រព័ន្ធការពារអាកាស Patriot មួយដែលប្រើដើម្បីការពារកម្លាំងវិលជុំ របស់អាមេរិក ដែលឈរជើងនៅ ក្នុងប្រទេសអឺរ៉ុបកណ្តាល៕
ប្រែសម្រួល: ណៃ តុលា