ព័ត៌មានអន្តរជាតិ

IMF ជំរុញឱ្យអ្នកបង្កើត គោលនយោបាយសារពើពន្ធ កាត់បន្ថយវិសមភាព ក្នុងការផ្លាស់ប្តូរ ប្រព័ន្ធ AI

Xinhua

វ៉ាស៊ីនតោន ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃចន្ទនេះ បានជំរុញឱ្យអ្នកបង្កើត គោលនយោបាយសារពើពន្ធ កសាងសំណាញ់សុវត្ថិភាពសង្គមឱ្យរឹងមាំជាងមុន បង្កើនការវិនិយោគក្នុងវិស័យអប់រំ និងកំណែទម្រង់ប្រព័ន្ធពន្ធដារ ដើម្បីគាំទ្រដល់កម្មករនិយោជិត និងកាត់បន្ថយវិសមភាព ក្នុងការផ្លាស់ប្តូរប្រព័ន្ធ AI ។

លោកស្រី Era Dabla-Norris និងលោក Ruud De Mooij អនុប្រធាននៅក្នុងនាយកដ្ឋានកិច្ចការសារពើពន្ធរបស់ IMF បានសរសេរនៅក្នុងប្លុកមួយថា “បច្ចេកវិទ្យា AI ជំនាន់ថ្មី មានសក្ដានុពលដ៏ធំសម្បើម សម្រាប់ការជំរុញផលិតភាព និងការកែលម្អការ ផ្តល់សេវាសាធារណៈ ប៉ុន្តែល្បឿន និង ទំហំនៃការផ្លាស់ប្តូរនេះ ក៏បង្កើនការព្រួយបារម្ភ អំពីការបាត់បង់ការងារ និងវិសមភាពកាន់តែច្រើន”។

ឯកសារថ្មីរបស់ IMF អះអាងថា គោលនយោបាយសារពើពន្ធមានតួនាទីសំខាន់ក្នុងការជួយដល់ការបែងចែកប្រាក់ចំណេញ និងឱកាសស្មើគ្នាបន្ថែមទៀតពីជំនាន់ AI នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នក​ទាំង​ពីរ​បាន​កត់​សម្គាល់​ថា “ប៉ុន្តែ​នេះ​នឹង​តម្រូវ​ឱ្យ​មាន​ការ​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​យ៉ាង​ សំខាន់​ចំពោះ​ប្រព័ន្ធ​គាំពារ​សង្គម និង​ពន្ធដារ​ជុំវិញ​ពិភពលោក​” ។

ពួកគេបានបន្ដថា មេរៀន ពីរលកស្វ័យប្រវត្តិកម្ម កាលពីអតីតកាល និង ការយកគំរូតាម IMF បង្ហាញថា ការធានារ៉ាប់រង ភាពអត់ការងារ ធ្វើដ៏សប្បុរសបន្ថែមទៀត អាចការពារផលប៉ះពាល់ អវិជ្ជមាន នៃប្រព័ន្ធ AI លើកម្មករ ដោយអនុញ្ញាត ឱ្យកម្មករផ្លាស់ ទីលំនៅស្វែងរកការងារ ដែលសមស្រប នឹងជំនាញ របស់ពួកគេកាន់តែប្រសើរ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top