ព័ត៌មានអន្តរជាតិ

រកឃើញសាកសព ជនបរទេសចំនួន៦នាក់ ស្លាប់នៅក្នុងសណ្ឋាគារមួយ កន្លែងក្នុងក្រុងបាងកក ប្រទេសថៃឡង់ដ៏

Xinhua

បាងកក ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយថា កាលពីថ្ងៃអង្គារ ជនជាតិបរទេស ចំនួន0៦នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងសណ្ឋាគារមួយកន្លែង នៅក្នុងទីក្រុងបាងកក ដោយបានច្រានចោលរបាយការណ៍មុនៗថា ពួកគេត្រូវបានសម្លាប់ ក្រោយពីការបាញ់ប្រហារមួយ ។

លោក Thiti Saengsawang ស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា សាកសពបុរសចំនួន០៣នាក់ និងស្ត្រី០៣នាក់ ត្រូវបានរកឃើញនៅ ក្នុងបន្ទប់សណ្ឋាគារតែមួយកន្លែង ហើយមូលហេតុនៃការស្លាប់នេះ មិនទាន់ត្រូវបានគេបញ្ជាក់ឲ្យដឹងនៅឡើយទេ ។

លោកស្នងការបានឲ្យដឹងទៀតថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា ឧបទ្ទវហេតុនេះអាចពាក់ព័ន្ធនឹង ការពុលដោយសារសារធាតុសង្ស័យ ត្រូវបានរកឃើញនៅក្នុងបន្ទប់សណ្ឋាគារ ហើយមិនមានសញ្ញា នៃការប្រយុទ្ធណាមួយត្រូវបានរកឃើញ នៅកន្លែងកើតហេតុនោះទេ ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃឡង់ដ៏ បានចេញបញ្ជាឱ្យមានការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សាធារណជន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top