ព័ត៌មានអន្តរជាតិ

ការតវ៉ា ដោយកម្រងផ្កា អំពាវនាវឲ្យដកលោក Suga ចេញពីក្រុម BTS ត្រូវបានផ្ញើនៅមុខទីស្នាក់ការកណ្តាល HYBE

កូរ៉េខាងត្បូង ៖ បើយោងតាមចេញ ផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ការតវ៉ាដាក់កម្រងផ្កាអំពាវនាវ ឲ្យដកចេញនូវសមាជិកក្រុមតារា ចម្រៀងកូរ៉េខាងត្បូង BTS គឺលោក Suga ដែលទើបបង្កឲ្យមានភាពចម្រូង ចម្រាសជុំវិញឧប្បត្តិហេតុបើកបរ ក្នុងស្ថានភាពស្រវឹងបានកើតឡើង។

ចាប់ពីម៉ោង ៨ យប់ថ្ងៃទី ១៣ ការតវ៉ាឲ្យដកតារាចម្រៀងលោក Suga ចេញពីក្រុមចម្រៀង BTS បានកំពុងបន្តនៅមុខអគារ HYBE ក្នុង Yongsan-gu ទីក្រុងសេអ៊ូល ។ ក្រុមអ្នកតវ៉ាបានបង្ហាញសារដូចជា “Min Yoongi ចាកចេញពីក្រុម” “អ្នកគឺជាអ្នកដែលលែងដៃរបស់យើង” និង”មុនពេលឈរ ក្នុងបន្ទាត់រូបថត ដោយ សារទំាងនេះសំដៅទៅលើលោក Suga ដោយឈ្មោះពិតរបស់លោកថា Min Yoongi នៅស្ថិតក្នុងអាកប្បកិរិយាថោកទាប។

ARMY អនាមិក (ឈ្មោះអ្នកគាំទ្រ BTS) ដែលរៀបចំការតវ៉ានេះ បាននិយាយទៅកាន់កាសែត របស់យើងថា នេះមិនមែនជាសកម្មភាព សម្របសម្រួលដោយ Fandom ទាំងមូលទេ ដោយសារកម្រងផ្កាទាំងនេះត្រូវបានផ្ញើដោយបុគ្គល បន្ថែមថា ពួកយើងបានធ្វើការតវ៉ានេះ ពីព្រោះមិនមានសកម្មភាពណាមួយត្រូវបានចាត់ បន្ទាប់ពី HYBE, Big Hit Music ហើយលោក Suga បានចេញសេចក្តីថ្លែងការណ៍មិនពិត។

ចាប់តាំងពីលោក Suga ត្រូវបានប៉ូលីស ចាប់នៅថ្ងៃទី ៦ ពីបទបើកបរម៉ូតូអេឡិចត្រិច ខណៈពេលដែលស្រវឹង មតិសាធារណៈបានប្រែក្លាយ​ ការរិះគន់កាន់តែខ្លាំងឡើង ។ ជាពិសេសអ្នកគាំទ្របានសម្តែងការខកចិត្តបន្ទាប់ពី Big Hit Music និង Suga បានហៅម៉ូតូអេឡិចត្រិច ថា ជាក្តារទាត់អគ្គិសនី ហើយបានអះអាងថា លោកគ្រាន់តែផឹកស្រាបៀរមួយកែវ ទោះបីជាកម្រិតជាតិអាល់កុលក្នុងឈាមរបស់លោកត្រូវបានវាស់នៅ ០.២២៧ភាគរយដែលបង្ហាញ ពីការស្រវឹងខ្លាំងក៏ដោយ ៕

Most Popular

To Top