ព័ត៌មានអន្តរជាតិ

បុរសហុងកុង ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋាន Noi Bai បន្ទាប់រកឃើញលាក់មាស ទម្ងន់៣គីឡូក្រាម ក្នុងស្បែកជើង

VN Express

ទីក្រុងហាណូយ ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកដំណើរប្រុសម្នាក់ មកពីហុងកុង ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយ បន្ទាប់ពីត្រូវបានរកឃើញ ជាមួយនឹងមាសទម្ងន់ ៣ គីឡូក្រាមលាក់ទុកក្នុងស្បែកជើង និងកន្លែងឯកជន អំឡុងពេលត្រួតពិនិត្យគយ។

អ្នកដំណើរដែលបានមកដល់ប្រទេសវៀតណាមតាមជើងហោះហើរ Hong Kong Express ដែលបានចុះចតនៅ Noi Bai នៅម៉ោងប្រហែល ៩ ព្រឹក កាលពីថ្ងៃសុក្រ លោកត្រូវបានគេដាក់ទង់ ដោយក្រុមនីតិវិធីនាំចូលវ៉ាលីស ក្រោមគយអាកាស យានដ្ឋានអន្តរជាតិ Noi Bai ពីបទយកវត្ថុលោហៈ ដែលគេសង្ស័យនៅលើខ្លួនរបស់លោក។

អាជ្ញាធរគយដោយ ប្រើឧបករណ៍រាវ រកដែកបានរកឃើញភាពមិនប្រក្រតី និងបានអញ្ជើញអ្នកដំណើរ ចូលទៅក្នុងបន្ទប់ ត្រួតពិនិត្យដែលមានកាមេរ៉ា សម្រាប់ត្រួតពិនិត្យបន្ថែម។ ក្នុងអំឡុងពេលធ្វើការ បុរសរូបនេះបានទាញយកដែក ចំនួន៣ដុំទម្ងន់ សរុប ៣ គីឡូក្រាម ពីកន្លែងឯកជន និងបាតស្បែកជើងរបស់លោក ។ លោកបានអះអាងថា ដុំដែកនោះជា មាសសុទ្ធ ៩៩៩៩ មានតម្លៃប្រមាណ ៦ ពាន់លានដុង (២៤២ ៤០០ ដុល្លារ)។

ករណីនេះត្រូវបានបញ្ជូន ទៅកាន់នាយកដ្ឋានប៉ូលិសក្រុងហាណូយ ដើម្បីធ្វើការស៊ើបអង្កេត បន្ថែមទៀត។ យោងតាមបទប្បញ្ញត្តិរបស់វៀតណាម បុគ្គលដែលចូលមកប្រទេសវៀតណាម ពីក្រៅប្រទេសត្រូវតែបំពេញការប្រកាសគយ ប្រសិនបើពួកគេដឹកមាសលើសពី ៣០០ ក្រាម។ មានតែអ្នកដែលមកតាំងទីលំនៅ ក្នុងប្រទេសទើបអាចនាំមាសដុំ៕

Most Popular

To Top