ព័ត៌មានអន្តរជាតិ

SoftBank Group នឹងទិញយកក្រុមហ៊ុន វិនិយោគមជ្ឈមណ្ឌល ទិន្នន័យ DigitalBridge តម្លៃ ៤ ពាន់លានដុល្លារ

តូក្យូ៖ក្រុមហ៊ុន SoftBank Group Corp បាននិយាយ កាលពីថ្ងៃចន្ទថា ខ្លួននឹងទិញយកក្រុមហ៊ុន វិនិយោគមជ្ឈមណ្ឌល ទិន្នន័យរបស់អាមេរិក DigitalBridge Group Inc ក្នុងតម្លៃប្រហែល ៤ ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាព របស់ខ្លួនក្នុងការសាងសង់ និងផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សេវាកម្មបញ្ញាសិប្បនិម្មិតថ្មី។

ក្រុមហ៊ុន SoftBank នឹងទិញយកភាគហ៊ុនធម្មតា ទាំងអស់របស់ DigitalBridge ដោយប្រយោលក្នុងតម្លៃ ១៦ ដុល្លារក្នុងមួយហ៊ុន ដោយការទិញ យកនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆមាសទីពីរនៃឆ្នាំ ២០២៦។

ក្រុមហ៊ុនជប៉ុនដែលដឹកនាំដោយ នាយកប្រតិបត្តិ លោក Masayoshi Son បានផ្តោតការវិនិយោគ របស់ខ្លួនលើការ វិនិយោគទាក់ទងនឹងបញ្ញាសិប្បនិម្មិត។

លោក Son បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញយកក្រុមហ៊ុននេះ ដែលក៏វិនិយោគលើប៉មកោសិកា និងបណ្តាញខ្សែកាបអុបទិក នឹងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI ជំនាន់ក្រោយ និងជួយដោះសោរបកគំហើញ ដែលជំរុញមនុស្សជាតិទៅមុខ ៕

Most Popular

To Top