ទីក្រុងញូវយ៉ក៖ការហាមឃាត់ប្រើប្រាស់ ទូរសព្ទដៃតាមសាលារៀន ទូទាំងរដ្ឋរបស់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបង្ហាញពីគម្លាតដែលមិននឹក ស្មានដល់ ដោយគ្រូបង្រៀននិយាយថា ក្មេងជំទង់ជាច្រើនមិនអាចមើល នាឡិកាប្រពៃណីបានទេ បន្ទាប់ពីពឹងផ្អែកលើឧបករណ៍ឌីជីថល អស់ជាច្រើនឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
យោងតាមកាសែតក្នុងស្រុក Gothamist ដកស្រង សម្តីគ្រូបង្រៀន បានឲ្យដឹងថា សិស្សវ័យជំទង់ជាច្រើនពិបាក ប្រាប់ម៉ោងដោយគ្មានទូរសព្ទរបស់ពួកគេ ទោះបីជាថ្នាក់រៀនមាននាឡិកាអាណាឡូកក៏ដោយ ។
លោកស្រី Madi Mornhinweg គ្រូបង្រៀនភាសាអង់គ្លេសវិទ្យាល័យម្នាក់នៅ Manhattan បានប្រាប់ Gothamist ថា វាជាប្រភពនៃការខកចិត្ត ពីព្រោះមនុស្សគ្រប់គ្នាចង់ដឹងថាតើនៅសល់ប៉ុន្មាននាទីទៀតក្នុងថ្នាក់រៀន។ ទីបំផុតវាបានឈានដល់ចំណុចដែលខ្ញុំចាប់ផ្តើមនិយាយថា តើដៃធំនៅឯណា ហើយដៃតូចនៅឯណា?
សិស្សមួយចំនួនបាននិយាយថា ពួកគេបានរៀនពីរបៀបអាន នាឡិកានៅសាលាបឋមសិក្សា ប៉ុន្តែក្រោយមកបានភ្លេចជំនាញនេះ ដោយមើលឃើញថា វាហួសសម័យនៅក្នុងបរិយាកាសឌីជីថលជាមុន។
កញ្ញា Cheyenne Francis អាយុ ១៤ ឆ្នាំនៅវិទ្យាល័យ Midwood ក្នុងទីក្រុង Brooklyn បាននិយាយថា នាងនៅតែអាចអាននាឡិកាបាន ប៉ុន្តែមិត្តភក្ដិជាច្រើនរបស់នាងបានភ្លេចជំនាញនេះ ពីព្រោះពួកគេធ្លាប់ពឹងផ្អែកលើទូរស័ព្ទរបស់ពួកគេដើម្បីពិនិត្យមើលពេលវេលា។
លោកស្រី Tiana Millen ជំនួយការនាយកសាលានៅវិទ្យាល័យ Cardozo ក្នុងទីក្រុង Queens បាននិយាយថា នោះជាជំនាញដ៏សំខាន់មួយដែលពួកគេមិនធ្លាប់ប្រើទាល់តែសោះ ។ ពួកគេមិនដឹងពីរបៀបអាននាឡិកាទេ៕
