ព័ត៌មានអន្តរជាតិ

Liverpool មើលឃើញ Olise គឺជាកីឡាករ ដែលអាចជំនួស តំណែងរបស់ Salah

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានចាប់ផ្តើមសម្លឹងមើល ឃើញកីឡាករដ៏ល្អម្នាក់ ដែលកំពុងលេង នៅអាល្លឺម៉ង់ ដើម្បីអាចមកជំនួសតមណែងរបស់កីឡាករ Mo Salah។

ប្រភពដដែលបានសរសេរថាកីឡាករខ្សែប្រយុទ្ធ Michael Olise ដែលកំពុងឡើង ទំរង់លេងខ្លាំងជាមួយនឹងក្លឹប Bayern Munich គឺជាកីឡាករសក្តានុពល ដែលអាចជំនួសតំណែងរបស់ Salah ដែលមានវ័យ៣៤ឆ្នាំទៅហើយនោះ។

Liverpool បានបន្តការតាមដានស្ថានភាព របស់កីឡាករ Olise ជាយូរមកហើយប៉ុន្តែក្នុងនោះ ក៏មានកីឡាករ ដែលទើបបង្ហាញខ្លួនឲ្យឈុតធំរបស់ RB Leipzig កីឡាករ Yan Diomande ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top