ព័ត៌មានអន្តរជាតិ

​ បារាំង ថ្កោលទោសការវាយប្រហារ របស់អ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា​ លីបង់ ត្រូវតែរួមបញ្ចូល នៅក្នុងបទឈប់បាញ់

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ ម៉ាក្រុង បានថ្កោលទោសការវាយប្រហារចុងក្រោយ របស់អ៊ីស្រាអែលលើប្រទេសលីបង់ ដោយសង្កត់ធ្ងន់ថាប្រទេសលីបង់​ ត្រូវតែគ្របដណ្តប់យ៉ាងពេញលេញ ដោយបទឈប់បាញ់មជ្ឈិមបូព៌ា ។

លោក ម៉ាក្រុង បានឧ្យដឹងនៅលើបណ្ដាញសង្គម​ X បន្ទាប់ពីបាននិយាយតាមទូរស័ព្ទ ជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun និងនាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam ថា “ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត នៃការវាយប្រហារដោយមិនរើសអើង​ របស់អ៊ីស្រាអែល​ នៅក្នុងប្រទេសលីបង់កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមានចំនួនជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើន”។

លោក ម៉ាក្រុង បានកត់សម្គាល់ថា ការវាយប្រហារទាំងនេះ “បង្កការគំរាមកំហែងដោយផ្ទាល់ដល់និរន្តរភាពនៃបទឈប់បាញ់​ ដែលទើបតែសម្រេចបាន។ ប្រទេសលីបង់​ ត្រូវតែគ្របដណ្តប់យ៉ាងពេញលេញដោយបទឈប់បាញ់”។

រហូតមកដល់ពេលនេះ ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃពុធនៅទូទាំងប្រទេសលីបង់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥៤ នាក់ និងរបួស ១១៦៥នាក់ផ្សេងទៀត ដោយសង្កាត់ដែលមានប្រជាជនរស់នៅច្រើន នៅក្នុងរដ្ឋធានីបេរូត គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត នេះបើយោងតាមទិន្នន័យចុងក្រោយបំផុត​ ដែលផ្តល់ដោយក្រសួងការពារជាតិស៊ីវិលលីបង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top