ព័ត៌មានអន្តរជាតិ

រូបភាពសិចស៊ីរបស់បេក្ខនារីក្នុងកម្មវិធី “Battle Of Fates” ក្លាយជាប្រធានបទក្តៅគគុកលើប្រព័ន្ធផ្សព្វផ្សាយសង្គម

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កញ្ញា Noh Seul Bi ជាតារាសម្ដែងដ៏ល្បីរបស់កម្មវិធី “MZ Shaman” ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈកម្មវិធីកម្សាន្ត Disney+ គឺ Battle of Fates ថ្មីៗនេះបានចែករម្លែកជំហរដ៏រឹងមាំរបស់នាងលើការសម្រេចចិត្តស្លៀកពាក់សិចស៊ី។

កញ្ញា Noh ជាភ្ញៀវកិត្តិយសសំខាន់ក្នុងវគ្គចុងក្រោយនៃកម្មវិធីជជែកតាម YouTube របស់ Tak Jae Hoon គឺ No Back Tak Jae Hoon។ ក្នុងវគ្គនោះ នាងត្រូវបានសួរអំពីរូបថតឈុតប៊ីគីនីជាច្រើនដែលនាងបានចែករម្លែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ពិធីករបានចង្អុលបង្ហាញថា មនុស្សមួយចំនួនមានអារម្មណ៍ថា គ្រូវេទមន្តវ័យក្មេងរូបនេះគ្រាន់តែព្យាយាមទាក់ទាញចំណាប់អារម្មណ៍បុរសជាមួយរូបភាពទាំងនោះប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លើយតបដោយត្រង់ៗរបស់ នាង Noh បានបិទវាចោល។

នាងបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើខ្ញុំចង់រកលុយតាមវិធីនោះ ខ្ញុំនឹងជ្រើសរើស OnlyFans។ នាងបានបន្ថែមថា វាគ្រាន់តែជាសេរីភាព និងការបញ្ចេញមតិរបស់នាងប៉ុណ្ណោះ ហើយនាងបានបដិសេធមិនលាក់បាំងវាឡើយ៕

Most Popular

To Top