បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកងទ័ពអ៊ីរ៉ង់បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះវាយប្រហារ របស់អាមេរិក A-10 “Warthog” កាលពីថ្ងៃសុក្រ លើដែនទឹកភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz ដោយយន្តហោះនេះបានធ្លាក់ ចូលទៅក្នុងឈូងសមុទ្រពែក្ស។
សេចក្តីប្រកាសដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់កងទ័ពបានធ្វើឡើងភ្លាមៗ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់បាននិយាយថា ខ្លួនបានទម្លាក់យន្តហោះចម្បាំងអាមេរិក F-35 នៅកណ្តាលដែនអាកាសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃដដែល។
ក្រោយមកកាលពីថ្ងៃសុក្រ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការរបស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ Black Hawk របស់សហរដ្ឋអាមេរិកក៏ត្រូវបាន វាយប្រហារដោយគ្រាប់ផ្លោងនៅក្នុងដែនអាកាសអ៊ីរ៉ង់ ខណៈដែលកំពុងស្វែងរកអ្នក បើកយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិកដែលបានធ្លាក់។
យ៉ាងណាក្តីសហរដ្ឋអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការ លើការអះអាងរបស់អ៊ីរ៉ង់នៅឡើយទេ
ប្រែសម្រួល៖ស៊ុនលី
