ព័ត៌មានអន្តរជាតិ

សេតវិមាន កំពុងស្នើសុំចំណាយថវិកាថ្មី សម្រាប់ឆ្នាំ២០២៧ ដល់ទៅ១,៥ទ្រីលានដុល្លារ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាការិយាល័យគ្រប់គ្រង និងថវិកា របស់សេតវិមានកាលពីថ្ងៃសុក្រ បានចេញផ្សាយសំណើថវិកាឆ្នាំ២០២៧របស់ខ្លួន ដែលបង្ហាញពីការចំណាយលើវិស័យការពារជាតិ កើនឡើងដល់១,៥ទ្រីលានដុល្លារអាមេរិក រួមជាមួយនឹងការកាត់បន្ថយកម្មវិធីសំខាន់ៗ សម្រាប់ងាកកិច្ចការងារខាងក្នុងនេះវិញ ។

នាយកផ្នែកថវិការបស់សេតវិមាន លោក Russell Vought បានសរសេរថា ផែនការថវិកាសាងសង់លើ ខ្សែបន្ទាត់ជាប្រវត្តិសាស្ត្រជា១ទ្រីលានដុល្លារ ដែលផ្តល់សម្រាប់ការពារជាតិ ដោយស្នើសុំ ១,៥ន់ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៧គឺជាការកើនឡើងដល់ទៅ៤៤ ភាគរយ។

ទន្ទឹមនឹងនេះ ផែនការថវិកាបង្កើតលើចក្ខុវិស័យ របស់ប្រធានាធិបតី ដោយបន្តរឹតបន្តឹងការចំណាយមិនមែនការពារជាតិ និងកំណែទម្រង់រដ្ឋាភិបាលសហព័ន្ធ ដោយស្នើឱ្យកាត់បន្ថយ១០ភាគរយធៀបនឹងកម្រិត មិនការពារឆ្នាំ២០២៦ នេះបើយោងតាមឯកសារ ដែលបានចេញផ្សាយ នៅលើគេហទំព័រផ្លូវការរបស់សេតវិមាន។

នៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន កាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានគូសបញ្ជាក់ពីការចំណាយលើវិស័យ ការពារជាតិជាអាទិភាព ដោយកត់សម្គាល់ថាការទទួលខុសត្រូវ ក្នុងស្រុកដូចជាការថែទាំសុខភាពគួរតែត្រូវបានផ្លាស់ប្តូរទៅជារដ្ឋវិញ។

ក្រៅ​ពី​ការ​កាត់​បន្ថយ​កម្មវិធី​សុខភាព សំណើ​ថវិកា​សេតវិមាន​ក៏​រួម​បញ្ចូល​ការ​កាត់​ជំនួយ​ការ​តាំង​ទី​លំនៅ​ថ្មី​របស់​ជនភៀសខ្លួន គម្រោង​ថាមពល​កកើត​ឡើង​វិញ ជំនួយ​នៅ​សាកល​វិទ្យាល័យ និង​កម្មវិធី​លំនៅឋាន​ជា​ដើម។

គួរឲ្យដឹងដែរថាថវិកាប្រចាំឆ្នាំរបស់ប្រធានាធិបតី ជារឿយៗត្រូវបានគេមើលឃើញថាជាការឆ្លុះបញ្ចាំងពីអាទិភាពរបស់រដ្ឋបាល ទោះបីជាទីបំផុតសភាកាន់កាប់សិទ្ធិអំណាចលើការចំណាយរបស់សហព័ន្ធក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top