តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានជំរុញឱ្យរដ្ឋាភិបាលមូស្លីមរួបរួមគ្នា និងទាមទារឱ្យបញ្ចប់ជាបន្ទាន់ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ដោយកាត់ផ្តាច់ប្រេង និងការនាំចេញផ្សេងទៀត និងផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីស្រាអែល។ លោក Ali Khamenei បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយនិស្សិតនៅទីក្រុងតេអេរ៉ង់ ៣ថ្ងៃមុនខួបនៃការកាន់កាប់ស្ថានទូតអាមេរិកឆ្នាំ១៩៧៩ ដោយនិស្សិតអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់លោក។ លោកក៏បានអំពាវនាវឱ្យរដ្ឋមូស្លីមថ្កោលទោស ចំពោះសកម្មភាពរបស់អ៊ីស្រាអែល និងបានរិះគន់សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ចំពោះជំហររបស់ពួកគេលើជម្លោះអ៊ីស្រាអែល-ហាម៉ាស។...
ដើម្បីធានាបាននូវសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំដាក់របាសុវត្ថិភាព បង្ការគ្រោះថ្នាក់ ដោយយថាហេតុណាមួយ សម្រាប់ភ្ញៀវធ្វើដំណើរ នៅលើស្ពានហាលនេះ ។ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា រចនាសម្ពន្ធរបស់ស្ពានហាល...
របាយការណ៍ របស់ក្រុមប្រឹក្សាមាសពិភពលោក បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៣នេះ បណ្តាធនាគារកណ្តាល បានបង្កើនការទិញមាសសរុបប្រមាណ ៨០០តោនឯណោះ កើនឡើង ១៤% ដែលលើសពីការរំពឹងទុក ។ ការទិញមាសដ៏ច្រើនសន្ធឹកសន្ធាប់នេះ កើនឡើងខ្លាំងគឺបន្ទាប់ពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបារម្ភពីការផ្គត់ផ្គង់ថាមពល ។ ក្នុងចំណោមនោះ អ្នកដែលប្រមូលទិញមាសច្រើនជាងគេ គឺធនាគារកណ្តាលចិន ចំនួន...
អារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតកីឡា FIFA World Cup 2034។ នេះបើយោងតាមការចុះផ្សាយរបស់ Aljazeera កាលពីម្សិលមិញនេះ។ បើតាមប្រភពខាងលើ អារ៉ាប៊ីសាអ៊ូឌីតច្បាស់តែធ្វើជាម្ចាស់ផ្ទះកម្មវិធីនេះហើយ ព្រោះតែប្រទេសដែលដាក់ការប្រកួតប្រជែងក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធីខាងលើនេះគឺមានតែប្រទេសនេះប៉ុណ្ណោះ។ អូស្ត្រាលីជាប្រទេសធ្លាប់មានបំណងរៀបចំព្រឹត្តិការណ៍ខាងលើ បានដកខ្លួនវិញកាលពីម្សិលមិញ ដែលជាថ្ងៃចុងក្រោយនៃការដាក់ពាក្យចូលរួមប្រកួតប្រជែងធ្វើជាម្ចាស់ ដែលធ្វើឲ្យ អារ៉ាប៊ីសាអ៊ូឌីត ជាបេក្ខជនតែមួយដែលបានដាក់ពាក្យ។ គួរបញ្ជាក់ផងដែរ អារ៉ាប៊ីសាអ៊ូឌីតធ្លាប់បានប្រកួតប្រជែងក្នុងការរៀបចំ World Cup...
Ronaldo ប្រេស៊ីលជាកីឡាករ ដែលឈ្នះពាន Ballon d’Or ក្នុងវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពានមួយនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់ Francefootball ។ កីឡាករនេះបានឈ្នះពាន នៅក្នុងឆ្នាំ១៩៩៧ ក្នុងវ័យ២១ឆ្នាំ នូវកំឡុងពេលដែលគេផ្លាស់ មកលេងឲ្យ Inter Milan ជាលើកដំបូង។ នៅក្នុងរដូវកាលឆ្នាំ១៩៩៦/៩៧នោះ ពេលដែលគេបានលេងឲ្យ Barca ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះស៊ុតចូល៤៧គ្រាប់...
ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ប្រកាសរៀបចំការប្រកួតកីឡាវាយកូនបាល់ រំលឹកខួបលោក ទេព ឃុណាលើទី២៨ ឆ្នាំ២០២៣ “28th Annual Tep Kunnah Memorial Cup 2023” ដែលជាអតីតកីឡាករវាយកូនបាល់លំដាប់លេខ១ ក្នុងទសវត្សរ៍ទី៦០ នៅទីលានកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ប្រព្រឹត្តចាប់ពីថ្ងៃទី១៨ដល់ ១៩ ខែវិច្ឆិកា...
ចិន ៖ កាសែត Wall Street Journal បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកប្រើប្រាស់ បណ្តាញឲ្យដឹងថា អ៊ីស្រាអែល មិនអាចត្រូវបានរកឃើញ នៅលើផែនទីឌីជីថលអនឡាញ ឈានមុខគេរបស់ប្រទេសចិន នៅលើវេទិកានានារួមទាំង Baidu និង Alibaba ទៀតឡើយ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។...
អេត្យូពី ៖ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានរាយការណ៍ កាលពីថ្ងៃអង្គារថា បណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook បានដើរតួនាទី ក្នុងអំពើហិង្សា ដែលបានកើតឡើងក្នុងអំឡុង ពេលជម្លោះរយៈពេល២ឆ្នាំនៅតំបន់ Tigray នៃប្រទេសអេត្យូពី យោងតាមការ ចេញផ្សាយពីគេហទំព័រ RT ។ Amnesty បាននិយាយថា...
អាមេរិក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ការរឹតបន្តឹង ចុងក្រោយបំផុត របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះច្បាប់របស់ខ្លួនលើការ នាំចេញបច្ចេកវិទ្យា ទៅកាន់ប្រទេសចិនអាចបង្ខំ Nvidia មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឲ្យលុបចោលការចែកចាយ មានតម្លៃរាប់ពាន់លានដុល្លារ ដែលបានគ្រោងទុកនៅឆ្នាំនេះ ។ យោងតាមរបាយការណ៍មួយរបស់ Wall Street Journal...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា គណៈប្រតិភូមកពីប្រទេសចំនួន ២៨ រួមទាំងសហរដ្ឋអាមេរិក និងប្រទេសចិនបានព្រមព្រៀងគ្នា កាលពីថ្ងៃពុធដើម្បីធ្វើការរួមគ្នា ដើម្បីទប់ស្កាត់ហានិភ័យ នៃមហន្តរាយ ដែលអាចបង្កឡើង ដោយការរីកចម្រើន ប្រព័ន្ធបច្ចេកបញ្ញាសិប្បនិម្មិត ។ កិច្ចប្រជុំកំពូលស្តីពី សុវត្ថិភាព AI អន្តរជាតិលើកដំបូង ដែលធ្វើឡើងនៅអតីតមូលដ្ឋាន ចារកម្មសម្ងាត់មួយនៅជិត...