បច្ចេកវិទ្យា

Nvidia ៖ ច្បាប់នាំចេញ របស់អាមេរិក អាចបង្ខំឲ្យលុបចោល ការបញ្ជាទិញបន្ទះឈីប កម្រិតខ្ពស់ តម្លៃជាង៥ពាន់លានដុល្លារ ទៅកាន់ប្រទេសចិន

AFP

អាមេរិក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ការរឹតបន្តឹង ចុងក្រោយបំផុត របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះច្បាប់របស់ខ្លួនលើការ នាំចេញបច្ចេកវិទ្យា ទៅកាន់ប្រទេសចិនអាចបង្ខំ Nvidia មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឲ្យលុបចោលការចែកចាយ មានតម្លៃរាប់ពាន់លានដុល្លារ ដែលបានគ្រោងទុកនៅឆ្នាំនេះ ។

យោងតាមរបាយការណ៍មួយរបស់ Wall Street Journal បានឲ្យដឹងថា ការខូចខាតរបស់ក្រុមហ៊ុន Nvidia អាចមានចំនួនច្រើនជាង ៥ ពាន់លានដុល្លារ។ ភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះប្រហែល ២.៥ភាគរយ ក្នុងការជួញដូរនៅដើមថ្ងៃពុធ មុនពេលងើបឡើងវិញ នៅពេលក្រោយនៅវគ្គជួញដូរ ។
តម្លៃភាគហ៊ុន របស់ក្រុមហ៊ុន មាននិន្នាការធ្លាក់ចុះ ចាប់តាំងពីសហរដ្ឋអាមេរិក បានធ្វើការអាប់ដេត ច្បាប់ត្រួតពិនិត្យការនាំចេញ របស់ខ្លួននៅ ពាក់កណ្តាលខែតុលា ដើម្បីបិទចន្លោះប្រហោង ដែលធ្វើឲ្យក្រុមហ៊ុនដូចជា Nvidia និង Intel លក់បន្ទះឈីប ទាក់ទងនឹង AI ដែលមានថាមពលតិច ទៅប្រទេសចិន ។

របាយការណ៍របស់ Wall Street Journal បាននិយាយថា Nvidia បានបញ្ចប់ការបញ្ជាទិញ របស់ខ្លួនរួចហើយសម្រាប់ឆ្នាំនេះ ប៉ុន្តែកំពុងជំរុញ ឲ្យចេញនូវការបញ្ជាទិញមួយចំនួន សម្រាប់ឆ្នាំ ២០២៤ មុនពេលច្បាប់ថ្មីត្រូវបានកំណត់ពេលចូល ជាធរមាននៅពាក់កណ្តាលខែវិច្ឆិកា ។ ការរឹតបន្តឹងនេះ ត្រូវបានគេសន្មត់ថា នឹងចូលជាធរមាននៅថ្ងៃទី ១៧ ខែវិច្ឆិកា ៣០ ថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសជាលើកដំបូង ។
ប៉ុន្តែឯកសារកាលពីថ្ងៃទី ២៤ ខែតុលា Nvidia បាននិយាយថា វាត្រូវបានជូនដំណឹងថា ច្បាប់មានប្រសិទ្ធភាពភ្លាមៗ ហើយវានឹងប៉ះពាល់ ដល់ការដឹកជញ្ជូន ផលិតផល A100, A800, H100, H800 និង L40S របស់ Nvidia ។ បន្ទះឈីបស៊េរី 800 ត្រូវបានរចនាឡើង ជាពិសេសសម្រាប់ទីផ្សារប្រទេសចិន ដើម្បីគេចផុតពីការធ្វើឡើងវិញ មុននៃច្បាប់ត្រួតពិនិត្យការនាំចេញ ។

យោងតាមរបាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនដូចជា Alibaba, Bytedance និង Baidu បានធ្វើការបញ្ជាទិញដ៏ធំសម្រាប់ឆ្នាំ ២០២៤ ហើយចំនួនទឹកប្រាក់នេះលើសពី ៥ ពាន់លានដុល្លារ ។ Nvidia គឺជាអ្នកទទួលផលពីការរីកចំរើននាពេលថ្មីៗនេះ នៅក្នុងផលិតផលដែលទាក់ទងនឹង AI ហើយតម្លៃរបស់ក្រុមហ៊ុន បានឆ្លងកាត់យ៉ាងខ្លី ១ ពាន់ពាន់លានដុល្លារ នៅចុងខែឧសភា ៕
ដោយ៖លី ភីលីព

Most Popular

To Top