បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសប៉ូឡូញ បានថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃម្សិលមិញថា សកម្មជនប្រយុទ្ធរបស់ក្រុមទាហានស៊ិឈ្នុល Wagner ដែលឆ្លងកាត់តំបន់ព្រំដែនដាច់ខាត នឹងត្រូវជួបជាមួយនឹងក្រុមទាហានអាមេរិកនិងប៉ូឡូញជាមិនខាន។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ក្រុមប្រយុទ្ធរបស់ Wagner ជាច្រើនពាន់នាក់បានឆ្លងកាត់ទៅកាន់ប្រទេសបេឡារូស កាលពីជាងមួយខែមុនក្រោមកិច្ចព្រមព្រៀង ដើម្បីបញ្ចប់រដ្ឋប្រហារដោយយោធាប្រឆាំងប្រទេសរុស្សី។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា រដ្ឋាភិបាលទីក្រុង Warsaw បានចាត់ទុកក្រុម Wagner គឺជាការគម្រាមកំហែងយ៉ាងខ្លាំងចំពោះសន្តិសុខប្រទេសដូច្នេះយោធាសរុបចាប់ពី១៧២០០០នាក់ទៅដល់៣០០០០០នាក់ត្រូវបានដាក់ពង្រាយ។ មន្ត្រីជាន់ខ្ពស់ប៉ូឡូញបានព្រមានបែបនេះថា៖...
បរទេស៖ អ៊ុយក្រែន បានចាប់ផ្តើមការវាយលុកដ៏សន្ធឹករបស់ខ្លួនកាលពីដើមខែមិថុនា បន្ទាប់ពីបានពន្យារពេលយុទ្ធនាការម្តងហើយម្តងទៀត ជុំវិញការខ្វះខាតការផ្គត់ផ្គង់យោធាពីម្ចាស់ជំនួយរបស់លោកខាងលិច នៅក្នុងនោះអ៊ុយក្រេន បានបាត់បង់ទាហានជាង ២០០០០ នាក់ក្នុងអំឡុងពេលសមរភូមិក្នុងខែកក្កដា។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហាន ២០៨២៤នាក់ និងសម្ភារៈយោធាចំនួន ២២២៧ គ្រឿង ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក...
ចិន៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ជាផ្លូវការបានប្រាប់ឲ្យដឹងថា ប្រទេសចិនគ្រោងនឹងចាប់ផ្តើមដាក់កំហិតលើការនាំចេញសម្ភារៈសំខាន់ចំនួន ២ ទៅកាន់ឧស្សាហកម្មវត្ថុធាតុដើម ខណៈ សង្រ្គាមបន្ទះឈីបជាមួយសហរដ្ឋអាមេរិក កាន់តែក្តៅកគុកនៅដដែល។ ក្រោមការគ្រប់គ្រងថ្មី អាជ្ញាបណ្ណពិសេសនឹងត្រូវការជាចាំបាច់ ដើម្បីនាំចេញហ្គាលលីម និងហ្គេម៉ាញ៉ូមពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២របស់ពិភពលោក ហើយសមា្ភរៈត្រូវបានប្រើដើម្បីផលិតបន្ទះសៀគ្វី និងមានកម្មវិធីយោធា។ ការទប់ស្កាត់នេះកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានខិតខំប្រឹងប្រែងដើម្បីកំណត់ការចូលប្រើប្រាស់របស់ទីក្រុងប៉េកាំងចំពោះបច្ចេកវិទ្យា Microprocessor កម្រិតខ្ពស់។នេះបើយោងតាមស្ថាប័នឧស្សាហកម្ម Critical Raw...
The Goal ចេញផ្សាយនៅថ្ងៃនេះថា អតីតកីឡាករ ខ្សែការពារឆ្នើមប្រេស៊ីល Dani Alves នឹងត្រូវឡើងតុលាការ ដើម្បីជំរះរឿងក្តីមួយ ដែលបានចោទប្រកាន់ថា បានរំលោភបំពានផ្លូវភេទ លើស្ត្រីម្នាក់ ក្នុងទីក្រុង Barcelona កាលពីខែធ្នូឆ្នាំកន្លងមក ។ កីឡាករជើងចាស់រូបនេះ នឹងត្រូវធ្វើដំណើរមកកាន់ប្រទេស អេស្បាញ ដើម្បីដោះស្រាយករណី ចោទប្រកាន់ថានេះ។ បទចោទប្រកាន់បានបញ្ជាក់ថា...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Ittihad ទីបំផុតបានប្រកសហើយថាបានឈានទៅដល់ការសម្រេចចិត្តចុះហត្ថលេខាជាមួយនឹងកីឡាករប្រេស៊ីល Fabinho ហើយក្នុងតម្លៃខ្លួន៤០លានផោនពីក្លឹប Liverpool។ កីឡាករខ្សែបម្រើឆ្នើមរូបនេះបានក្លាយទៅជាកីឡាករទី២របស់ក្លឹបហង្សក្រហម Liverpool ដែលបានសម្រេចចិត្តផ្លាស់ទៅលេងនៅលីគកំពូលអារ៉ាប់នេះបន្ទាប់់ពីកីឡាករប្រធានក្រុម Jardan Henderson។ សេចក្តីប្រកាសដែលត្រូវបានធ្វើផ្ទាល់កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះហើយជឿជាក់ថាកីឡាករវ័យ២៩ឆ្នាំរូបនេះនឹងបន្តរស់នៅទីនេះរហូតដល់ឆ្នាំ២០២៦៕ គួរឲ្យដឹងដែរថា Fabinho នឹងចូលរួមជាមួយនឹងកីឡាករឆ្នើមៗផ្សេងទៀតដែលបានផ្ទេរមកដល់ទីនេះរួចទៅហើយដូចជា Kanteនិង Benzima ជាដើម៕ ប្រែសម្រួល៖ស៊ុនលី
អាមេរិក៖ថ្មីៗនេះ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានប្រាប់បុគ្គលិកថា ទោះបីជាការចាប់ផ្តើមដ៏គួរឲ្យចាប់អារម្មណ៍របស់ខ្លួននៅដើមខែកក្កដា នៅពេលអ្នកប្រើប្រាស់ប្រហែល១០០ លាននាក់បានធ្វើឲ្យគណនី Threads មានសកម្មរស់រវើកក្នុងរយៈពេល ៥ ថ្ងៃដំបូងរបស់ខ្លួនក៏ដោយ ក៏អ្នកប្រើប្រាស់ជាងពាក់កណ្តាលបានឈប់ចូលហើយ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។ លោក Zuckerberg បាននិយាយតាមហៅទូរស័ព្ទថា ជាក់ស្តែង...
អាមេរិក៖ យានអវកាស និងក្រុមហ៊ុនទំនាក់ទំនងផ្កាយរណប SpaceX របស់លោក Elon Musk បានបាញ់បង្ហោះ Falcon Heavy Rocket របស់ខ្លួននៅថ្ងៃទី ២៨ ខែកក្កដា វេលាម៉ោង ១១:០៤ យប់ក្នុងស្រុកចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការអវកាសណាសានៅរដ្ឋផ្លរីដា នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ប្រទេសអ៊ុយក្រែនបានបើកការវាយប្រហារមកលើទីក្រុងម៉ូស្គូ និងតំបន់នៅម៉ូស្គូ ដោយប្រើយន្តហោះគ្មានមនុស្សបើកចំនួន៣គ្រឿង ហៅកាត់ថា (UAVs) ដោយក្នុងនោះមានចំនួន២គ្រឿង ត្រូវបានបាញ់ទម្លាក់ និងទី៣បានធ្លាក់ បន្ទាប់ពីឧបករណ៍អេឡិចត្រូនិចបានគាំង ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា នេះជាការប៉ុនប៉ងដែលត្រូវបានរារាំងដោយប្រព័ន្ធការពារដែនអាកាស ដែលបានបំផ្លាញយន្តហោះ UAVs របស់អ៊ុយក្រែនចំនួន២គ្រឿងនៅក្នុងស្រុក...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា បន្ទាប់ពីបានបរាជ័យក្នុងការទាក់ទងជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Victor Osimhen និងកីឡាករ Harry Kane ហើយនោះក្លឹប PSG នៅពេលនេះកំពុងចាប់ផ្តើមចរចាជាមួយនឹងកីឡាករគោលដៅទី៣គឺកីឡាករ Kolo Muaniវិញម្តង។ ប្រភពដដែលបានសរសេរទៀតថាក្លឹប PSG ហាក់ដូចជាអស់ចិត្តនឹងការព្យាយាមជាមួយនឹងកីឡាករគោលដៅទាំង២ហើយខណៈដែល Kane សម្លឹងឃើញតែ Bayern Munich ប៉ុណ្ណោះហើយ...
The Goal ចេញផ្សាយនៅថ្ងៃនេះថា ក្លឹបតោខៀវ Chelsea បានព្រមព្រៀងជាមួយនឹងកុងត្រាថ្មីដែលរយៈពេលវែងដល់តៅ៦ឆ្នាំជាមួយនឹងកីឡាករចំណូលថ្មីម្នាក់។ កីឡាករខ្សែការពារ Levi Colwill ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Brighton នឹងទទួលយកកុងត្រានេះហើយចូលរួមជាមួយនឹង Chelsea នៅរដូវកាលក្រោយ។ គួរឲ្យដឹងដែរថាកុងត្រារបស់ Colwill ជាមួយនឹងក្លឹបនៅសល់រយៈពេលដល់ទៅ២ឆ្នាំទៀតប៉ុន្តែកីឡាករវ័យ២០ឆ្នាំរូបនេះមិនព្រមសម្រេចចិត្តបន្តកុងត្រាថ្មីដែល Brighton បានព្យាយាមបញ្ចុះបញ្ចូលគាត់នោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី