កីឡា

Dalot ជាអ្នកស៊ុត រកគ្រាប់ជ័យជំនះឲ្យ Man UTD យប់មិញ

AFP

ក្រោយបង្ហាញទំរង់លេង ធ្លាក់ចុះជាបន្តបន្ទាប់ និងច្រើនប្រកួតកន្លងមក ទីបំផុតបិសាចក្រហម Man UTD គឺអាចរកបានជ័យជំនះ ក្នុងការប្រកួតក្នុងលីគវិញ ហើយកាលពីយប់មិញ។

ការប្រកួតនៅក្នុងទឹកដី របស់ក្រុម Sheffield UTD ក្រុមបិសាចក្រហម Man UTD បានយកឈ្នះក្នុងលទ្ធផល ប្រផិតប្រផោយ លទ្ធផល២ទល់នឹ១។

គ្រាប់ដំបូងកើតឡើងតាំងតែពីនាទីទី២៨ ដោយកីឡាករ McTominay ហើយតាមពីក្រោយពីខាងម្ចាស់ផ្ទះ Sheffield UTD នៅនាទីទី៣៤តែចូលដល់តង់ទី២ ទើបក្រុមភ្ញៀវអាចតាមរកបាន១គ្រាប់ ជាគ្រាប់ជ័យជំនះវិញ ដោយកីឡាករខ្សែការពារ Dalot នៅនាទីទី៧៧ ។

យកបាន៣ពិន្ទុសប្តាហ៍នេះ Man UTDឡើងទៅលេខរៀងទី៨ បណ្តោះអាសន្នមាន១៥ពិន្ទុ ខណៈដែលក្រុមកំពូលតារាង មេឃខៀវ Man City មាន២១ពិន្ទុ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top