បារាំង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា តារាចម្រៀងបារាំងនាង Izia Higelin កំពុងដើរត្រឡប់ទៅវិញការអត្ថាធិប្បាយរបស់នាងអំពីការព្យួរកលោកប្រធានាធិបតីបារាំង Emmanuel Macron បន្ទាប់ពីអាជ្ញាធរបានបើកការស៊ើបអង្កេតលើការប្រព្រឹត្តរបស់នាងក្នុងការប្រគំតន្ត្រីមួយកាលពីពេលថ្មីៗនេះ។ តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះបានប្រាប់ Ouest-France កាលពីថ្ងៃចន្ទថា ខ្ញុំសោកស្ដាយណាស់ ដែលវាត្រូវបានបកស្រាយខុស ហើយយកចេញពីបរិបទ។ ជាក់ស្តែង គ្មានចំណុចណាដែលខ្ញុំចង់ញុះញង់ឲ្យមានអំពើហិង្សា...
ប៉េកាំង៖ ប្រភពការទូតមួយបានឲ្យដឹងថា ប្រទេសចិន បានអំពាវនាវឱ្យមានសេចក្តីថ្លែងការណ៍ជាប្រធាន នៃកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅចុងសប្តាហ៍នេះ ដើម្បីបង្ហាញពីការប្រឆាំងទៅនឹងគម្រោងការចេញផ្សាយរបស់ប្រទេសជប៉ុន នូវទឹកសំណល់វិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ ចំណាត់ការនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការចូលរួមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងដៃគូរបស់ខ្លួនក្នុងការដាក់សម្ពាធបន្ថែមលើទីក្រុងតូក្យូ ដើម្បីបញ្ឈប់ផែនការបង្ហូរទឹកនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកា ដែលមានសមាជិកចំនួន ២៧ ប្រទេស ដែលគ្រោងនឹងធ្វើនៅថ្ងៃសុក្រ នៅទីក្រុងហ្សាកាតា។ ប្រភពអាស៊ានបានឲ្យដឹងថា នៅឯការពិគ្រោះកម្រិតការងារ ទីក្រុងប៉េកាំង ក៏បានស្នើឱ្យប្រទេសឥណ្ឌូនេស៊ី...
ភ្នំពេញ៖ទិវារត់ប្រណាំងម៉ារ៉ាតុង ចក្រភពខ្មែរ លើកទី៨ ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាបទទួលបានការចុះឈ្មោះពីអ្នករត់ជាតិ និងអន្តរជាតិជាង ២០០០នាក់ហើយ ខណៈគណៈកម្មការរៀបចំនៅបន្តការទទួលចុះឈ្មោះនៅឡើយ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃអង្គារនេះបានមានប្រសាសន៍ថា អំពាវនាវដល់អ្នករត់ជាតិ និងអន្តរជាតិចុះឈ្មោះហរត់ប្រណាំងក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំនេះឲ្យបានកើនឡើងបន្ថែមទៀត ពីព្រោះព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់មួយនេះមិនត្រឹមផ្តល់ឲ្យយើងទទួលបានមិត្តភាព សាមគ្គីភាព និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមបរិច្ចាគទៅកាន់កិច្ចការសង្គម...
ប៉េកាំង ៖ ប្រទេសចិន ជាថ្មីម្តងទៀតបានជំរុញ ប្រទេសជប៉ុន ឱ្យបញ្ឈប់ផែនការ របស់ខ្លួន ក្នុងការបញ្ចេញទឹកកខ្វក់ នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ នៅឯកិច្ចប្រជុំលើកទី៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ កាលពីថ្ងៃចន្ទបានអនុម័តលទ្ធផល ត្រួតពិនិត្យជាសកល (UPR) របស់ប្រទេសជប៉ុន។ ថ្លែងនៅក្នុងកិច្ចពិភាក្សាអំពីលទ្ធផល UPR របស់ប្រទេសជប៉ុន...
កង់ប៉េរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា បុរសវ័យចំណាស់ម្នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ក្រោយពីត្រូវបានវាយប្រហារ ដោយសត្វក្រពើ នៅតំបន់ភាគខាងជើង នៃប្រទេសអូស្ត្រាលី ។ ប្រភពបានបញ្ជាក់ថា បុរសអាយុ៦៧ឆ្នាំម្នាក់កំពុងហែលទឹកនៅទឹកធ្លាក់ Wangi ដែលជាកន្លែងដ៏ពេញនិយមមួយនៅក្នុងឧទ្យានជាតិ Litchfield ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Darwin កាលពីថ្ងៃចន្ទ នៅគ្រាដែលគាត់ត្រូវបានក្រពើទឹកប្រៃ ដែលប៉ាន់ស្មានថា...
បរទេស៖ កងទ័ពអាកាសរុស្ស៊ីកំពុងធ្វើសមយុទ្ធរួមគ្នាជាមួយសមភាគីស៊ីរី ដូច្នេះផ្នែកខ្លះនៃដែនអាកាសរបស់ប្រទេសនេះនៅតែគ្មានដែនកំណត់សម្រាប់កងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក។ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងជាថ្មីបន្ទាប់ពីមន្ទីរបញ្ចកោណបានចោទប្រកាន់រុស្ស៊ីថា បាន “រំខាន” ដល់យន្តហោះគ្មានមនុស្សបើកអាមេរិកជាលើកទីបីហើយនៅក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Oleg Gurinov អនុប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ីសម្រាប់ស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “ភាគីរុស្ស៊ីជាថ្មីម្តងទៀតបង្ហាញការព្រួយបារម្ភអំពីការរំលោភជាប្រព័ន្ធនៃពិធីសារនៃការប៉ះទង្គិចគ្នាដែលទាក់ទងនឹងការហោះហើររបស់យន្តហោះគ្មានមនុស្សបើក (UAVs) នៃអ្វីដែលហៅថាសម្ព័ន្ធប្រឆាំងភេរវកម្មអន្តរជាតិ”...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃច័ន្ទបានចោទសហរដ្ឋអាមេរិកថាបានរំលោភលើដែនអាកាសរបស់ខ្លួនដោយធ្វើការហោះហើរឈ្លបយកការណ៍ ហើយបានព្រមានថែមទៀតថា ខណៈពេលដែលទីក្រុងព្យុងយ៉ាងកំពុងអនុវត្តការអត់ធ្មត់ នោះការហោះហើរបែបនេះ អាចនឹងត្រូវបាញ់ទម្លាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា សកម្មភាពយោធាបង្កហេតុដោយសហរដ្ឋអាមេរិក កំពុងនាំឧបទ្វីបកូរ៉េ ខិតទៅជិតជម្លោះនុយក្លេអ៊ែរ។ របាយការណ៍ក៏បានលើកឡើងពីការប្រើប្រាស់យន្តហោះឈ្លបយកការណ៍ និងយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក...
The Gola ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអាល្លឺម៉ង់ Bayern Munich ទើបតែបានសម្រេចដាក់ពាក្យសុំចរចាម្តងទៀតជាមួយនឹងខ្សែប្រយុទ្ធ Harry Kane។ កីឡាកររូបនេះត្រូវបាន Spurs ដាក់តម្លៃខ្លួនប្រមាណជា៧០លានផោន ប៉ុន្តែកន្លងមកធ្លាប់បានបដិសេធសំណើរម្តងហើយពីអាល្លឺម៉ង់ដែលគ្រានោះក្លឹប Bayern ហ៊ានឲ្យត្រឹមតែ៦០លានផោនប៉ុណ្ណោះ។ កីឡាករខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ តែងតែមានដំណឹងអំពីការចាកចេញពី Spurs ជាច្រើនឆ្នាំកន្លងមកហើយដោយសារតែសមត្ថភាពដ៏ខ្លាំងនៅតំបន់ប្រយុទ្ធរបស់គាត់ ប៉ុន្តែមិនដែលអាចជួយក្លឹបនេះឲ្យលើកពានអ្វីធំដំដូចគេនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែបម្រើ Juventus កីឡាករ Paul Pogba នឹងអាចសម្រេចចិត្ត ក្នុងការធ្វើដំណើរទៅចូលរួមជាមួយ នឹងលីគរបស់អារ៉ាប៊ីសាអូឌីត នៅរដូវក្តៅនេះ។ ព័ត៌មានត្រូវបានចេញផ្សាយ នៅក្រោយពេលដែលកីឡាករ បារាំងរូបនេះ បានធ្វើទស្សនកិច្ចទៅកាន់ទីលានហ្វឹកហាត របស់ក្លឹប Al-Ittihad ដែលជាក្លឹបកីឡាករ Kante និង Benzema...
រងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ថា លោក U Boe Thin សមាជិកក្រុមប្រឹក្សា គណៈគ្រប់គ្រងវត្ត Shwedagon បានប្រាប់ដល់ទីភ្នាក់ងារ ស៊ិនហួ កាលពីថ្ងៃអាទិត្យថា ចំនួនភ្ញៀវទេសចរបរទេស ជិត៤០.០០០នាក់ បានមកទស្សនាវត្ត Shwedagon នៅក្នុងទីក្រុងរ៉ងហ្គញូន ប្រទេសមីយ៉ាន់ម៉ា នៅក្នុងអំឡុងឆមាសទី១នៃឆ្នាំ២០២៣នេះ...