ខេត្តកណ្តាល៖ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាពនៅទីក្រុងតាខ្មៅ ខេត្តកណ្តាលបានរៀបចំពិធីកម្មវិធីតំឡើងខ្សែក្រវាត់គ្រប់កម្រិតរបស់ក្លិបដែលមានកីឡាករ-កីឡាការិនីចំនួន ៤០ នាក់ត្រៀមការប្រកួតក្នុងខេត្ត និងទូទាំងប្រទេសក្នុងគោលបំណងរួមចំណែក អភិវឌ្ឍកីឡា និងបំផុសប្រភេទតេក្វាន់ដូ WT ឲ្យផ្តល់សិស្សានុសិស្សនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល និងផ្តល់ឱកាសដល់និស្សិតបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្ស មានទេពកោសល្យតំណាងខេត្តកណ្តាល និងជាតិចូលរួមប្រកួតកីឡាជាតិ។ ក្នុងឳកាសតំឡើងខ្សែក្រវាត់គ្រប់កម្រិតដោយលោកគ្រូ ឆយ យ៉ុងសុក...
ភ្នំពេញ៖សាសាគុនកីឡាការ៉ាតេ រាហ៊ុល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងប្រគល់ខ្សែក្រវាត់តាមកម្រិតពណ៌ជាច្រើនដល់សិស្សគុនសរុប ៥៥នាក់ដើម្បីផ្តល់ការលើកទឹកចិត្តដល់ការខិតខំរបស់សិស្សគុនក្មេងៗ ក្នុងគោលដៅបង្កើនគុណភាពទាំងក្បាច់គុន និងការអប់រំឲ្យក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ លោកសាស្ត្រាចារ្យ សែន ឧត្តម អ្នកគ្រប់គ្រងសាលាគុន រាហ៊ុល មានប្រសាសន៍ថា ក្នុងរយៈពេលបើកដំណើរការសាលាគុនជិត១ឆ្នាំមកហើយ លោកបានមើលឃើញថា សិស្សគុននានាតែមកចូលរួមហ្វឹកហាត់កាន់តែកើនឡើងជាបន្តបន្ទាប់ ហើយគុណភាពនៃការហ្វឹកហាត់របស់ពួកគាត់ក៏បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ នេះជាការប្រគល់វិញ្ញាបនបត្រសិក្សានៃវគ្គនីមួយៗ ដើម្បីផ្តល់ការលើកទឹកចិត្តដល់ពួកគាត់ឲ្យខិតខំហ្វឹកហាត់ផង...
ភ្នំពេញ៖ បើមិនជឿកុំប្រមាថ! មិត្តសម្លាញ់ពីរនាក់បានជួបជុំគ្នាផឹក CAMBODIA BEER នាល្ងាចមួយ បានគាស់ត្រូវរង្វាន់លុយ ២ដុល្លារ ហើយបានសន្យាប្រាប់គ្នាថា “សម្លាញ់ថ្ងៃនេះយើងត្រូវ ២ដុល្លារ តែបើថ្ងៃណាយើងត្រូវ ២ម៉ឺនដុល្លារ យើងចែកគ្នាពាក់កណ្តាលស្មើ”។ បន្ទាប់ពី ២៤ម៉ោង ក្រោយ គាត់គាស់ CAMBODIA BEER ម្តងទៀត ស្រាប់តែឃើញ...
វៀតណាម៖ យោងតាមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកទេសចរណ៍ Klookបានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៨ ដែលបានលក់កញ្ចប់ទេសចរណ៍សិង្ហបុរី ចំនួនច្រើនបំផុតសម្រាប់ការប្រគំតន្ត្រីនាពេលខាងមុខរបស់តារាចម្រៀងដ៏ល្បីអាមេរិក អ្នកនាង Taylor Swift នៅទីនោះ។ យោងតាមស្ថិតិរបស់ Klook បានឲ្យដឹងថា កញ្ចប់ដំណើរកម្សាន្តរួមរួមមានសំបុត្រ ២ សម្រាប់កម្មវិធី និងការស្នាក់នៅមួយយប់នៅសណ្ឋាគារផ្កាយ៤ ឬផ្កាយ៥។តម្លៃសំបុត្រមានចាប់ពី ៤១១ដុលារ ដល់ ៣,៧៧៣...
The Goal បានបង្ហោះវិដេអូនៃការធ្វើដំណើរ មកដល់ជាលើកដំបូងក្នុងការចូលរួមហ្វឹកហាត់ របស់កំពូលកីឡាករ Lionel Messiជាមួយនឹងក្លឹប Inter Miami។ កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន រូបនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងរួចមកហើយតាំងតែពីពេលដែលគាត់បានធ្វើដំណើរមកដល់ទឹកដីរបស់ Inter Miami ហើយក៏មានជាវិដេអូនៃការដើរផ្សាររបស់ក្រុមគ្រួសារគាត់ផងដែរនៅទីនោះ។ ការមកដល់របស់កីឡាកររូបនេះ បានកំពុងធ្វើឲ្យលីគកំពូលអាមេរិក ចាប់ផ្តើមទទួលបានការគាំទ្រកាន់តែខ្លាំងឡើងហើយជាពិសេសក្លឹប Inter Miami ផ្ទាល់តែម្តងនិងជាពិសេសក៏មានការចូលរួមពីសំណាក់កីឡាករល្បីៗផ្សេងទៀតដូចជា Sergio Busquets...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបញញួរធំ West Ham កំពុងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជាមួយនឹងកីឡាករខ្សែការពារ ប្រធានក្រុមបិសាចក្រហម Man UTD ដែលមានឈ្មោះថា Harry Maguire។ ប្រភពដដែលបានឲ្យដឹងទៀតថា ញញួរធំ West Ham សង្ឃឹមថានឹងអាចដំណើរការចរចាបានយ៉ាងមានប្រសិទ្ធភាពខណៈដែលកំពុងមានលុយកាន់ពេញដៃក្រោយការលក់កីឡាករថ្លៃបំផុតរបស់ក្លឹប Declan Rice ទៅឲ្យក្លឹបកាំភ្លើងធំ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាកងកម្លាំងយោធារបស់អ៊ុយក្រែន បានបាត់បង់អាវុធនិងគ្រឿងសំភារៈយោធា ដល់ទៅ២០ភាគរយ ក្នុងរយៈពេលត្រឹមតែ២សប្តាហ៍ នៃប្រតិបត្តិការវាយបកទៅលើប្រទេសរុស្សី។ ប្រភពដដែលបានឲ្យដឹងដែរថា តួលេខទាំងនេះបានក្លាយទៅជាមូលហេតុសំខាន់ ដែលនាំឲ្យមានការសម្រេចចិត្ត របស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការផ្អាកប្រតិបត្តិការបណ្តោះអាសន្ន។ ប្រតិបត្តិការវាយបកដែលបានចាប់ផ្តើមធ្វើឡើង កាលពីដើមខែមិថុនា ដោយកងកម្លាំងយោធាអ៊ុយក្រែន បានបើកការវាយប្រហារជាច្រើនដង ទៅលើតំបន់ជួរមុខចាប់ពីទីក្រុង Khersonទៅដល់តំបន់ Donetsk ។ គួរឲ្យដឹងដែរថាយោងតាមតួលេខចុងក្រោយ...
ភ្នំពេញ៖ កីឡាករ-កីឡាការិនីទាញព្រ័ត្រខេត្តបាត់ដំបងដែលជាក្រុមជើងខ្លាំង ដោយគ្មានក្រុមណាអាចបំបែកកំណត់ត្របានឡើយ ចំពោះការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ក្រុមអត្តពលិកទាញព្រ័ត្រខេត្តនេះនៅតែរក្សាតំណែងជើងឯកទំាង ២ វិញ្ញាសាដដែល គឺវិញ្ញាសា ៨ទល់៨នាក់បុរស និងនារី។ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅរង្វង់នាងទេពមច្ឆា រាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ជាផ្លូវការពីសំណាក់លោកបណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ...
បារាំង៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៣ ខែកក្កដាថា ប្រទេសរុស្ស៊ី និងបេឡារុស្ស នឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នោះឡើយ ប៉ុន្តែអត្តពលិកមកពីប្រទេសទាំង ២នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតបានដូចប្រទេសដទៃដោយកាន់ទង់ជាតិអព្យាក្រឹតយោងតាមការចេញផ្សាយពីគេហទំព័រ UPI ។ ការអញ្ជើញជាផ្លូវការសម្រាប់ប្រទេសដែលចូលរួមចំនួន ២០៣ ផ្សេងទៀតនឹងត្រូវផ្ញើចេញនៅចុងខែកក្កដា។ កាលពីដើមឆ្នាំនេះ គណៈកម្មាធិការសីលធម៌របស់ IOC បានចេញអនុសាសន៍ថា អត្តពលិកមកពីប្រទេសរុស្ស៊ី...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែន បានទទួលប្រាក់ចំនួន៣,៨៧ពាន់លានដុល្លារអាមេរិក ពីដៃគូរបស់ខ្លួនសម្រាប់ការងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ។លោក Serhiy Marchenko រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តីទី បានលើកឡើងដូច្នេះ ។ លោក Marchenko បានលើកឡើងថា ទឹកប្រាក់សរុបរួមមាន២,៦ពាន់លានដុល្លារសម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយទឹកប្រាក់ចំនួន៨៣៧លានដុល្លារសម្រាប់វិស័យថាមពល...