ចេញផ្សាយថ្ងៃទី ១១ សីហា ២០២៣ ភ្នំពេញ៖ ត្រៀមៗ កក់ផ្ទះអ័រគីដេ អោយបានតម្លៃពិសេស នៅស្តង់អ័រគីដេក្នុងកម្មវិធីពិព័រណ៍លំនៅឋានកម្ពុជា 2023 ដែលរៀបចំឡើងដោយគេហទំព័រអចលនទ្រព្យ Real Estate.Com.Kh នាថ្ងៃទី 12-13 សីហា ខាងមុខនេះដោយមានការផ្តល់ជូនជាច្រើន នូវរង្វាន់ គ្រឿងបរិក្ខារទំនើបៗ និងប្រូម៉ូសិនបញ្ជុះតម្លៃរហូតដល់ $10,000 បូករួមនឹងលក្ខខណ្ឌល្អៗ...
ចិន៖ កាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុនប្រព័ន្ធអ៊ីនធើណេតរបស់ចិនបានប្រញាប់ប្រញាល់បញ្ជាទិញមីក្រូឈីបចំនួន ៥ ពាន់លានដុល្លារពី Nvidia ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា សហរដ្ឋអាមេរិកនឹងរឹតបន្តឹងការចូលដំណើរការរបស់ពួកគេក្នុងការនាំចេញរបស់សហរដ្ឋអាមេរិក នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN។ព័ត៌មាន នៃជម្លោះនេះបានបែកធ្លាយនៅថ្ងៃតែមួយដែលរដ្ឋបាលលោក Biden បានបញ្ជាឲ្យហាមប្រាមលើការវិនិយោគរបស់សហរដ្ឋអាមេរិក លើបច្ចេកវិទ្យារបស់ចិន ដែលមានលក្ខណៈរសើបដូចជាបញ្ញាសិប្បនិម្មិត គ្រឿងអេឡិចត្រូនិក និងកុំព្យូទ័រកង់ទិច ក្នុងគោលបំណងរបស់វា ដើម្បីកាត់បន្ថយការចូលប្រើរបស់យោធាចិនចំពោះបច្ចេកវិទ្យា...
រុស្ស៊ី ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា កម្មវិធីអវកាសរុស្ស៊ី បានចាប់ផ្តើម ការស៊ើបអង្កេត ទៅកាន់ព្រះច័ន្ទ ជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៧៦ មក ខណៈ Luna-25 បានបាញ់បង្ហោះចេញពីយានអវកាស Vostochny ក្នុងតំបន់ Amur ហើយមានបំណងចុះចត នៅតំបន់ប៉ូលខាងត្បូង...
កីឡាករ Moises Caicedo ដែលកំពុងមាន ឈ្មោះជាកីឡាករឆ្នើមរបស់ក្លឹប Brighton នោះនៅរដូវក្តៅនេះ ហាក់កំពុងមានដំណឹងថា នឹងមិនអាចបន្តលេង ជាមួយនឹងក្លឹបចាស់ទៀតឡើយ នៅរដូវកាលក្រោយ។ The Goal ជឿជាក់ថា គិតត្រឹមសប្តាហ៍នេះ កីឡាករ Caicedo កំពុងមានវត្តមាននៅក្នុងទីក្រុងឡុង ហើយដើម្បីអាចសម្រេចចិត្ត ចំពោះអនាគត របស់ខ្លួនជាមួយនឹងក្លឹបថ្មីៗចំនួន២។ ក្នុងនោះគេជឿជាក់ថា...
អាមេរិក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Virgin Galactic កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមការហោះហើរ អវកាសពាណិជ្ជកម្មលើកទី ២ របស់ខ្លួន និងជាលើកដំបូង របស់ខ្លួនដើម្បីដឹកនាវិក ស៊ីវិលទាំងអស់ រួមទាំងអវកាសយានិកដំបូង គេនៅការ៉ាប៊ីន ក្នុងបេសកកម្ម មានឈ្មោះថា Galactic-02...
ប្រធានក្លឹប Napoli លោក Aurelio De Laurentiis នៅថ្ងៃនេះ បានចេញមកធ្វើការអះអាង ហើយថាកីឡាករ Victor Osimhen នឹងបន្តលេងជាមួយ នឹងក្លឹបមិនទៅចូលរួម ជាមួយនឹងក្លឹបថ្មីណាឡើយ ។ The Goal ចេញផ្សាយថាកន្លងមកកីឡាករ ខ្សែប្រយុទ្ធឆ្នើមរូបនេះ តែងតែមានដំណឹង ក្នុងការចូលរួម ជាមួយនឹងក្លឹប...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងនៃប៉ារ៉ាស៊ីតបុរាណត្រូវបានរក្សាទុកនៅក្នុងលាមករបស់សត្វមំសាសីក្នុងទឹកកាលពីជាង ២០០ លានឆ្នាំមុននៅប្រទេសថៃ គឺជាប្រភេទសត្វល្មូនមានរូបរៀងដូចក្រពើ។ សត្វមំសាសីបុរាណត្រូវគេជឿថា ជាប្រភេទសត្វល្មូនមានរូបរៀងដូចក្រពើដែលផុតពូជត្រូវបានគេហៅថា សត្វphytosaur ត្រូវបានឆ្លងមេរោគ Nematodes និងពពួកប៉ារ៉ាស៊ីតជាច្រើនទៀត។ចំណែកនេះបើយោងតាមអ្នកស្រាវជ្រាវថា ប៉ារ៉ាស៊ីតជាផ្នែកទូទៅ និងសំខាន់នៃប្រព័ន្ធអេកូឡូស៊ី ប៉ារ៉ាស៊ីតបុរាណពិបាកសិក្សាណាស់ ព្រោះវាច្រើនតែរស់នៅលើជាលិការទន់ៗរបស់ពួកវា ដែលកម្ររក្សាទុកជាហ្វូស៊ីល ។ ទោះយ៉ាងណាក៏ដោយ វាអាចរកឃើញដាន...
ញូវយ៉ក៖ លោកស្រីនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនដែលពីមុនត្រូវបានគេស្គាល់ថា ជា Twitter និយាយថា លោកស្រីបានចំណាយពេលច្រើនក្នុង ៨ សប្តាហ៍ចុងក្រោយនេះ ដើម្បីព្យាយាមយកម៉ាកយីហោធំៗមកវិញ និងការផ្សាយពាណិជ្ជកម្មនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានភាពចលាចលចាប់តាំងពីវាត្រូវបានទិញកាលពីឆ្នាំមុនដោយលោក Elon Musk នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN។ នាយកប្រតិបត្តិក្រុមហ៊ុន X Corp. លោកស្រី Linda Yaccarino បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅលើស្ថានីយទូរទស្សន៍ CNBC...
ចិន៖ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រចិន បានប្រាប់ឲ្យដឹងថា ការហាមប្រាម AUS លើការវិនិយោគលើបច្ចេកវិទ្យារសើបមួយចំនួនក្នុងប្រទេសចិន នឹងមានផលប៉ះពាល់តិចតួចចាប់តាំងពីតំបន់ទាំងនេះមិនសូវ ពឹងផ្អែកលើមូលនិធិអាមេរិក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នេះយោងតាមការចេញផ្សាយពីគេហទំព័រMSN ។ លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធ ដើម្បីរារាំងប្រាក់ដុល្លារអាមេរិកពីការហូរទៅកាន់ឧបករណ៍អេឡិចត្រូនិក និងមីក្រូអេឡិចត្រូនិចរបស់ចិន បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធបញ្ញាសិប្បនិមិត្តមួយចំនួន ជាវិធានការចុងក្រោយបំផុតដើម្បីរារាំង ការចូលប្រើប្រាស់របស់ប្រទេសចិនចំពោះបច្ចេកវិទ្យាបែបនេះ។នេះបើយោងតាមបញ្ជាបាននិយាយថា ការរីកចម្រើនយ៉ាងឆាប់រហ័សដោយបណ្តាប្រទេសដែលមានការព្រួយបារម្ភក្នុងតំបន់ទាំងនេះ...
បរទេស៖ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោក Peter Stano បានឲ្យដឹងថា សហភាពអឺរ៉ុប មិនមែនជាអង្គការសន្តិសុខនោះទេ ហើយដូច្នេះមិនអាចផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន បានឡើយ។ លោក Stano បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយថា “សហភាពអឺរ៉ុប កំពុងគាំទ្រអ៊ុយក្រែន ក្នុងវិស័យមួយចំនួន ប៉ុន្តែបញ្ហាធានាសន្តិសុខមិនមែនជាបញ្ហាមួយ សម្រាប់សហភាពអឺរ៉ុបនោះទេ។ លោកបានលើកឡើងថា “យើងមិនមែនជាអង្គការសន្តិសុខ នោះហើយជាមូលហេតុ ដែលការពិភាក្សាអំពីការធានាសន្តិសុខ...