ព័ត៌មានអន្តរជាតិ

Google ប្ដឹងពីបទធ្វេសប្រហែស បន្ទាប់ពីបុរសម្នាក់បើករថយន្ត ធ្លាក់ពីលើស្ពាន ក្រោយបើកតាមផែនទី

រូបភាពពី៖​ AFP

អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បាននិយាយថា ក្រុមគ្រួសាររបស់បុរសនៅរដ្ឋ North Carolina ដែលបានស្លាប់ បន្ទាប់ពីបើករថយន្តរបស់លោកធ្លាក់ពីលើស្ពានបាក់រលំ ខណៈលោកធ្វើដំណើរពេតាមទិសដៅ Google Maps កំពុងប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សសម្រាប់ការធ្វេសប្រហែស ដោយអះអាងថា វាត្រូវបានជូនដំណឹងអំពីការដួលរលំ ប៉ុន្តែមិនបានធ្វើអាប់ដេតប្រព័ន្ធរុករករបស់វា។

បើយោងតាមបណ្តឹងដែលបានប្តឹងកាលពីថ្ងៃអង្គារនៅតុលាការជាន់ខ្ពស់នៃ Wake County ថា លោក Philip Paxson ជាអ្នកលក់ឧបករណ៍វេជ្ជសាស្ត្រ និងជាឪពុករបស់កូន ២ នាក់បានលង់ទឹកស្លាប់កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ បន្ទាប់ពី Jeep Gladiator របស់លោកបានធ្លាក់ចូលទៅក្នុង Snow Creek នៅទីក្រុង Hickory នេះ ។
លោក Paxson កំពុងបើកឡានទៅផ្ទះពីពិធីជប់លៀងខួបកំណើតទីប្រាំបួនរបស់កូនស្រីលោកតាមរយៈសង្កាត់មិនធ្លាប់ស្គាល់ នៅពេល Google Maps ត្រូវបានគេចោទប្រកាន់ថា បានណែនាំលោកឲ្យឆ្លងកាត់ស្ពានដែលបានដួលរលំកាលពី ៩ ឆ្នាំមុន ហើយមិនដែលត្រូវបានជួសជុលនោះទេ។

ភរិយារបស់លោកឈ្មោះ Alicia Paxson បាននិយាយ ថា ក្មេងស្រីរបស់យើងសួរពីរបៀប និងមូលហេតុដែលប៉ារបស់ពួកគេស្លាប់ ហើយខ្ញុំពិតជាបាត់បង់នូវពាក្យដែលពួកគេអាចយល់បាន ពីព្រោះក្នុងនាមជាមនុស្សពេញវ័យ ខ្ញុំនៅតែមិនអាចយល់ថា តើអ្នកទទួលខុសត្រូវចំពោះទិសដៅ GPS និងស្ពានអាចធ្វើសកម្មភាពយ៉ាងដូចម្តេចបាននោះទេ។

នេះបើតាមបណ្តឹងឲ្យដឹងថា ទាហានរដ្ឋដែលបានរកឃើញសាកសពរបស់ Paxton ក្នុងរថយន្តដែលក្រឡាប់ និងលិចមួយផ្នែក បាននិយាយថា មិនមានរបាំង ឬសញ្ញាព្រមាននៅតាមដងផ្លូវលិចទឹកនោះទេ ហើយបើកធ្លាក់ពីលើផ្លូវមិនប្រយ័ត្នក៏ធ្លាក់ចុះពីក្រោមប្រហែល២០ម៉ែត្រ៕ ដោយ៖លី ភីលីព

Most Popular

To Top