អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ អឹម អេស អិន បានប្រាប់ឲ្យដឹងថា តម្លៃ ៣,៤៩៩ដុល្លារអាមេរិកសម្រាប់ឧបករណ៍កាសស្តាប់ត្រចៀក Vision Pro ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple ប្រហែលជាថ្លៃពេក សម្រាប់មហាសេដ្ឋីពិភពលោក និងបច្ចេកវិទ្យា គឺលោក Elon Musk ។នាយកប្រតិបត្តិក្រុមហ៊ុន...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ អឹម អេស អិន បានប្រាប់ឲ្យដឹងថា iOS 17 បានបង្ហាញខ្លួននៅ WWDC 2023 កាលពីដើមសប្តាហ៍នេះ ហើយវាមានមុខងារជាច្រើន ដែលអ្នកប្រើប្រាស់មិនអាចរង់ចាំក្នុងការសាកល្បង ឲ្យបានត្រឹមត្រូវនៅលើ iPhone 14 Pro Max របស់ក្រុមហ៊ុន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ជារដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ក្នុងលិខិតអបអរសាទរថា តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែង នូវសេចក្តីរំភើប រីករាយ និងអបអរសាទរយ៉ាងក្រៃលែង ចំពោះកីឡាការិនី ប៉ាល់ ឆរស្ម៊ី ដែលទទួលបានមេដាយមាស ចំនួន ៤គ្រឿង មេដាយប្រាក់ចំនួន ១...
ទោះបីជាបានក្លាយជាកីឡាករដ៏សំខាន់និងអាចពាក់អាវល្អបំផុត ក្នុងប្រវត្តិសាស្ត្រក្លឹបលេខ១០ក្តីប៉ុន្តែកីឡាករខ្សែប្រយុទ្ធ Ansu Fati ហាក់ដូចជាមិនសូវ ទទួលជោគជ័យសោះក្រោយពេលចុះកុងត្រាថ្មីជាមួយនឹងBarcelona នាពេលកន្លងមកជាមួយនឹងលេខអាវថ្មីនេះ។ The Mundo Deportivo បានសរសេរថាក្លឹបBarcelona នៅរដូវក្តៅនេះនឹងបង្ខំចិត្តលក់កីឡាករអេស្បាញ វ័យក្មេងរូបនេះ ចេញបណ្តោះអាសន្នសិន ដោយសារតែទំរង់លេងមិនល្អហើយនិង មិនអាចបង្ហាញខ្លួនលេងបានទៀងទាត់ឡើយ។ ទោះបីជាយ៉ាងណាក្តី Barcelona ហាក់ដូចជាមិនទាន់អស់ចិត្តជាមួយនឹងកីឡាករនេះឡើយ ដោយសារតែក្លឹបបានដាក់លក្ខខណ្ឌមួយ ជាមួយនឹងក្លឹបថ្មីទាំងឡាយណាដែលយល់ព្រមទិញ Fati...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ថា មន្ត្រីក្រសួងការបរទេសបានលើកឡើងថា សហរដ្ឋអាមេរិក បានជូនដំណឹងដល់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNESCO) អំពីផែនការរបស់ខ្លួនក្នុងការចូលរួមសាជាថ្មីឡើងវិញ ក្រោយពីបានចាកចេញនៅក្នុងរដ្ឋបាលគ្រប់គ្រងរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងឆ្នាំ២០១៨ ។ ផែនការដែលអាចត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ កើតឡើងនៅគ្រាដែលរដ្ឋបាលរបស់ប្រធានាធិបតី...
The Sport ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Barcelonaបានឈានទៅដល់ការសម្រេចចិត្តចុងក្រោយហើយថា នឹងលក់កីឡាករខ្សែប្រយុទ្ធម្នាក់របស់ក្លឹបចេញ។ កីឡាករប្រេស៊ីល Rapinha បច្ចុប្បន្នកំពុងទាក់ចិត្តក្លឹបធំៗ ជាច្រើនមកពីតំបន់អឺរ៉ុប ប៉ុន្តែក្នុងនោះក្លឹបធំ២របស់អង់គ្លេស ដូចជា Arsenal និង Newcastle កំពុងចាប់អារម្មណ៍ខ្លាំងជាមួយនឹងកីឡាកររូបនេះ។ ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា ក្លឹបទាំងពីរត្រូវត្រៀមខ្លួនជាមួយនឹងតម្លៃចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់មួយ ដើម្បីផ្ទេរកីឡាកររូបនេះចេញពីអេស្បាញ ឬក្នុងតម្លៃខ្លួនប្រមាណជា៦៨លានផោន៕ ប្រែសម្រួល៖ស៊ុនលី
ឡុងដ៌ ៖ ចិន បានបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយបន្ថែមក្បាលគ្រាប់ចំនួន ៦០ សរុបដល់ ៤១០ ក្នុងរយៈពេល ១២ ខែដល់ខែមករា ឆ្នាំ២០២៣ ដែលជាអ្នកគិតគូរផ្នែកសន្តិសុខ អន្តរជាតិ បានឲ្យដឹងនៅថ្ងៃចន្ទនេះ ដោយបន្ថែមថា ការកើនឡើងនេះ គឺច្រើនជាងប្រទេសណាមួយក្នុងចំណោមរដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរចំនួន ៩ផ្សេងទៀត។ ចំនួនក្បាលគ្រាប់ ដែលស្តុកទុកក្នុងចំណោមមហាអំណាច...
The SportRepubblica ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Juventus បានសម្រេចចិត្តរួចរាល់ហើយថា នឹងមិនរារាំងការចាកចេញរបស់កីឡាករ Federico Chiesa ឡើយខណៈដែល Arsenal កំពុងតាមចែចង់។ ភ្លើងខៀវហាក់ដូចជាកំពុងទទួលបាន កាន់តែច្រើននៅរដូវក្តៅនេះហើយដោយក្លឹប Juventus បានប្រកាសតម្លៃខ្លួនកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះហើយសង្ឃឹមថា Arsenal នឹងហ៊ានចំណាយក្នុងខ្ទង់ប្រមាណជា៦០លានផោន។ កាំភ្លើងធំ Arsenal ទោះបីជាយ់ាងណាក្តីត្រូវបានប្រភពដដែលអះអាងទៀតថា ត្រូវតែសម្រេចចិត្តឲ្យបានលឿនបំផុតខណៈដែលក្លឹប...
ការគ្រប់គ្រងហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ មនុស្សគ្រប់រូបត្រូវតែមានការយល់ដឹងឱ្យ បានល្អអំពីសារៈសំខាន់ក្នុងការគ្រប់គ្រងវាផងដែរទោះបីនៅក្នុងវ័យណាក៏ដោយការគ្រប់គ្រងហិរញ្ញវត្ថុល្អអាចជួយយុវជនឱ្យសម្រេចនូវគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់ពួកគេជៀសវាងបញ្ហាហិរញ្ញវត្ថុ ។ ហេតុដូចនេះបានជា ទ្រូម៉ាន់នី កម្ពុជាដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេបានសហការជាមួយ Cambodian superstar វណ្ណដាបាននាំយកនូវយុទ្ធនាការទីផ្សារថ្មីក្នុងគោលបំណងជួយដល់យុវជន ជំនាន់ក្រោយឱ្យមានទំនួលខុសត្រូវនិងមានភាពវៃឆ្លាតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។ ក្នុងយុទ្ធនាការទីផ្សារ “Make Every Move Count” របស់ក្រុមហ៊ុន ទ្រូម៉ាននីកម្ពុជា ក្នុងឆ្នាំនេះគឺផ្ដោតសំខាន់ទៅលើការ ផ្ដល់ជូនអតិថិជននូវភាពជឿជាក់ និងទំនុកចិត្តក្នុងការចំណាយប្រចាំថ្ងៃរបស់ពួកគេដែលលើសពីសេវាកម្មហិរញ្ញវត្ថុងាយស្រួល...
អ៊ីតាលី៖ ក្រុមអ្នកស្រាវជ្រាវបានព្រមានថា ភ្នំភ្លើង Campi Flegrei ស្ថិតនៅតំបន់ដែលមានប្រជាជនច្រើននៃប្រទេសអ៊ីតាលីអាចឈានដល់ការផ្ទុះលើកដំបូងចាប់តាំងពីឆ្នាំ ១៥៣៨ កន្លងទៅដែលធ្វើឲ្យបប្រជាជនរស់នៅតំបន់មានការភ័យខ្លាចជាខ្លាំងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញបាននិយាយថា ភ្នំភ្លើង Campi Flegrei នៅជិតទីក្រុង Naples ភាគខាងត្បូងប្រទេសអ៊ីតាលី កាន់តែខ្សោយ និងងាយនឹងផ្ទុះឡើង ដែលធ្វើឲ្យមានការផ្ទុះកាន់តែខ្លាំង។ ភ្នំនេះស្ថិតនៅចម្ងាយប្រហែល១៤.៥ គីឡូម៉ែត្រទៅភាគខាងលិចនៃទីក្រុង Naples វាគឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មមួយចំនួននៅលើពិភពលោក។...