បច្ចេកវិទ្យា

ទីភ្នាក់ងារ អវកាសអាមេរិក ៖ រូបភាព UFO ដ៏ល្បីល្បាញ នៅលើពិភពលោក ស្ថិតនៅក្នុងការសង្ស័យដដែល

ប្រភព ៖AFP

អាមេរិក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារអវកាស អាមេរិកបានបង្ហាញ ការរកឃើញពីក្រុមវិទ្យាសាស្ត្រ ដែលពឹងផ្អែកគ្នាទៅវិញទៅមក ដើម្បីវិភាគបាតុភូតមិនប្រក្រតី ដែលមិនស្គាល់អត្តសញ្ញាណ ហើយវាក៏បង្ហាញឈ្មោះនាយកថ្មីនៃការស្រាវជ្រាវ UAP ផងដែរ ។

រដ្ឋបាលអាកាសយានិក និងអវកាសជាតិអាមេរិក (NASA) បានដាក់ការងឿងឆ្ងល់ អំពីវីដេអូដ៏ពេញនិយមបំផុតមួយ ត្រូវបានហៅថា វត្ថុហោះមិន ស្គាល់អត្តសញ្ញាណ (UFO) ថតបានដោយយោធាអាមេរិក ។ វីដេអូអ៊ីនហ្វ្រារ៉េដ ‘GOFAST’ ត្រូវបានថត ដោយអ្នកបើកយន្តហោះចម្បាំង របស់កងទ័ពជើងទឹកអាមេរិក នៅឆ្នេរសមុទ្រ នៃមហាសមុទ្រអាត្លង់ទិក កាលពីខែមករា ឆ្នាំ ២០១៥ ។

ការវិភាគថ្មីបង្ហាញ ពីការបកស្រាយខុសពីធម្មតា នៃការមើលឃើញនេះ បើយោងតាមរបាយការណ៍ ផ្តល់ប្រឹក្សា ដែលចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ដោយបង្ហាញថា ‘GOFAST UFO’ គ្រាន់តែជាវត្ថុធម្មតា រសាត់តាមខ្យល់តែប៉ុណ្ណោះ ។

ណាសា “NASA” បានចាត់តាំងក្រុមសិក្សាឯករាជ្យមួយត្រឡប់មកវិញកាលខែមិថុនា ឆ្នាំ ២០២២ ដើម្បីពិនិត្យមើលព្រឹត្តិការណ៍ UAP ដែលមិនមែនជា បាតុភូតធម្មជាតិ ឬយន្តហោះ តាមទស្សនៈវិទ្យាសាស្ត្រឡើយ ។ ឥឡូវនេះ អ្នកជំនាញទាំងនេះ បានអះអាងថា អ្វីដែលហៅថា UFO អាចរសាត់ដោយខ្យល់ មិនត្រូវបានគេយកមក ពិចារណាទេ ដោយសារទិន្នន័យល្បឿនខ្យល់ត្រូវបានបញ្ចេញតាំងពីពេល នៃការមើលឃើញបាតុភូត ‘GOFAST’ ៕
ដោយ៖លី ភីលីព

Most Popular

To Top