បច្ចេកវិទ្យា

អតិថិជន Apple អាចអាប់ដេត iPhone របស់ពួកកឲគេជាមួយនឹង iOS 17 ចាប់ពីថ្ងៃចន្ទតទៅ

ប្រភព៖ Xinhua

អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា នៅពេលពិភពបច្ចេកវិទ្យា ផ្លាស់ប្តូរពីភាពរំជើបរំជួល នៃព្រឹត្តិការណ៍ដ៏អស្ចារ្យ របស់ក្រុមហ៊ុន Apple ទៅនឹង តម្រូវការ នៃការបញ្ជាទិញជាមុន និងវដ្តនៃការចេញផ្សាយ ឆ្អឹងខ្នង នៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន ត្រូវបានកំណត់ ដើម្បីទទួលបានការអាប់ដេត ។

បន្ទាប់ពីបាន បើកការកុម្ម៉ង់ ទុកមុន សម្រាប់ iPhone 15 កាលពីថ្ងៃសុក្រ ប្រព័ន្ធប្រតិបត្តិការ iOS 17 គឺជាការចេញ ផ្សាយ ចុងក្រោយបំផុត នឹងចេញមកក្រៅព្រឹត្តិការណ៍ “Wonderlust” ។ ប្រព័ន្ធប្រតិបត្តិការថ្មី មិនត្រូវបានលើកឡើង ក្នុងបទបង្ហាញវីដេអូនោះទេ ប៉ុន្តែព័ត៌មានលម្អិតត្រូវ បានចេញផ្សាយ នៅថ្ងៃតែមួយ ។

ការអាប់ដេតសម្រាប់ប្រព័ន្ធ ប្រតិបត្តិការនឹង រួមបញ្ចូលការបន្ថែម និងការកែលម្អលើផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ក៏ដូចជា AirPod ផងដែរ ។ ការពិនិត្យមើលសារ ជាសំឡេងផ្ទាល់ ៖ ប្រព័ន្ធប្រតិបត្តិការថ្មីនឹង ធ្វើឲ្យអ្នកប្រើប្រាស់អាន ប្រតិចារិក នៃសារជាសំឡេង ក្នុងពេលជាក់ស្តែង ហើយសម្រេចចិត្តថា តើត្រូវ ទទួលការហៅទូរសព្ទឬអត់ ។

អ្នកប្រើប្រាស់ iPhone នឹងអាចដាក់ទូរស័ព្ទ របស់ពួកគេចូលទៅក្នុងរបៀបរង់ចាំ ខណៈទូរស័ព្ទកំពុងសាកថ្ម នៅចំហៀងរបស់វា។ នៅក្នុងរបៀបនេះ ទូរសព្ទអាចដំណើរ ការជានាឡិកា សាប់តាមរយៈរូបថត ឬដំណើរការធាតុក្រាហ្វិក ។

អាប់ដេត FaceTime៖ អ្នកប្រើប្រាស់នឹងអាចធ្វើការ ហៅទូរសព្ទទៅកាន់ ឧបករណ៍ AppleTV។ iPhone ឬ iPad នឹងប្រើជាកាមេរ៉ាចេញ ប៉ុន្តែវីដេអូចូលនឹងត្រូវ បានមើលឃើញ នៅលើអេក្រង់ធំជាង ៕
ដោយ៖លី ភីលីព

Most Popular

To Top