អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា អង្គការអវកាសអាមេរិក ណាសា “NASA” គ្រោងនឹងបញ្ជូនយានអវកាស ខ្នាតតូចចំនួន ៣ គ្រឿង ទៅកាន់ភពព្រះច័ន្ទនៅឆ្នាំក្រោយ ដើម្បីសាកល្បងសមត្ថភាព របស់ពួកគេ ក្នុងការអនុវត្តកិច្ចការស្វយ័ត ។ បេសកកម្មនេះត្រូវបានគេគ្រោង នឹងចាប់ផ្តើមជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមសេវាកម្ម ដឹកជញ្ជូនភពព្រះច័ន្ទពាណិជ្ជកម្ម...
ម៉ិកស៊ិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា របាំងរូងភ្នំ Olmec ដែលមានអាយុកាលជិត ៣ ០០០ ឆ្នាំត្រូវបានប្រគល់ជូនម៉ិកស៊ិក កាលខែកក្កដា បន្ទាប់ពីការស៊ើបអង្កេត ដោយរដ្ឋអាជ្ញានៅទីក្រុង Manhattan ជាមួយសន្តិសុខមាតុភូមិបានរកឃើញថា វាត្រូវបានលួច និងរឹបអូសកាលពីខែឧសភា ។ មេធាវីស្រុក Manhattan លោក...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា តម្លៃភាគហ៊ុននៅលើទីផ្សារ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon បានក្លាយសសរស្តម្ភដ៏សំខាន់បំផុត ចំនួន២ ផ្សេងទៀត ជួយស្តារវិស័យសេដ្ឋកិច្ច សហរដ្ឋអាមេរិកឡើងវិញ ។ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សភ្លោះ ដែលប្រមូលផ្ដុំគ្នា សម្រាប់ទីផ្សារមានតម្លៃជាង ៤...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីការ៉ាតេ និងហែលទឹករបស់ក្រសួងមហាផ្ទៃនាថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣ បានប្រឡប់មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីពួកគេបញ្ចប់ការប្រកួតគ្រប់វិញ្ញាសា នៃព្រឹត្តិការណ៍ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ “World Police & Fire Games” នៅទីក្រុង Winnipeg ប្រទេសកាណាដា ចំពោះក្រុមកីឡាករ-កីឡាការិនីការ៉ាតេដណ្តើមបានមេដាយរហូតដល់ ៨ គ្រឿងក្នុងនោះមេដាយមាស...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃចន្ទដោយផ្អែកតាមប្រភពមួយចំនួនថា ប្រសិនបើប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ត្រូវគេសម្លាប់ គាត់អាចត្រូវបានជំនួសដោយក្រុមមន្ត្រីជាន់ខ្ពស់ដែលត្រូវបានជ្រើសរើស ដោយមានអ្នកស្នងតំណែងស្របច្បាប់របស់គាត់ដើរតួជាឥស្សរជន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ុយក្រែន ចែងយ៉ាងច្បាស់ថា ប្រសិនបើប្រធានាធិបតីមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានទេ នោះគឺជាប្រធានសភាអ៊ុយក្រែន ដែលបច្ចុប្បន្នលោក...
តេអេរ៉ង់៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់កំពូលម្នាក់ បានឲ្យដឹងថា សហរដ្ឋអាមេរិក ព្យាយាមពង្រីកវត្តមានខុសច្បាប់ របស់ខ្លួននៅក្នុងប្រទេសស៊ីរី ដោយបង្កើតវិបត្តិ នៅក្នុងរដ្ឋអារ៉ាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) លោក Ali Akbar Ahmadian បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad...
បរទេស៖ អ៊ុយក្រែនបានប្រើប្រាស់ទូកគ្មានមនុស្សបើកល្បឿនលឿន វាយប្រហារលើនាវាយោធារុស្ស៊ីមួយទៀត ដែលអមដំណើរនាវាស៊ីវិលនៅសមុទ្រខ្មៅ ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធ និងបានកត់សម្គាល់ឧបទ្ទវហេតុបែបនេះលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីការពារជាតិម្នាក់បានអះអាងថា ឧបទ្ទវហេតុវាយប្រហារនៅពេលយប់បានកើតឡើងនៅភាគនិរតីនៃសមុទ្រ ប៉ុន្តែបានបញ្ចប់ទៅដោយបរាជ័យសម្រាប់ទីក្រុងគៀវ ខណៈដែលយោធារុស្ស៊ីបានរកឃើញ និងបំផ្លាញទូកប្រើសម្រាប់វាយប្រហារនោះ។ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ពីការវាយប្រហារស្រដៀងគ្នានេះកាលពីថ្ងៃអង្គារដោយនិយាយថា វាពាក់ព័ន្ធនឹងទូកគ្មានមនុស្សបើករបស់កងទ័ពជើងទឹកចំនួនបីគ្រឿង ដែលកំណត់គោលដៅលើនាវាស៊ីវិលរបស់រុស្ស៊ី...
ក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Ahli ចាប់អារម្មណ៍ចង់បាន ខ្សែបម្រើ Franck Kessie ពីក្លឹប Barcelona សម្រាប់រដូវកាលថ្មីនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Fabriziao Romano នៅក្នុងថ្ងៃនេះ។ Barcelona ក៏ចាំតែលក់កីឡាករនេះទៅឲ្យក្លឹបណាដែលចង់បាននោះទេ ព្រោះតែលោក Xavi គ្រូបង្គោលក្លឹប Barcelona បានសម្រេចរួចរាល់ហើយគឺ ការសម្រេចចិត្តចាកចេញ ឬនៅបន្តគឺស្ថិតលើខ្លួនកីឡាករផ្ទាល់។ តាមពិតទៅខាង...
ក្លឹប Chelsea បានទិញយកអ្នកចាំទី Robert Sanchez ពីក្លឹប Brighton & Hove Albion នៅក្នុងតម្លៃប្រមាណ ៣១.៥លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano ។ បើតាមប្រភពដដែលនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាហើយ ដោយរង់ចាំដែលពេលប្រកាសជាផ្លូវការប៉ុណ្ណោះ។ អ្នកចាំទីរូបនេះនឹងមកជំនួសកន្លែងអ្នកចាំទី Édouard Mendy ដែលបានផ្លាស់ទៅកាន់ Al...
កីឡាករ លី ចំរើន ដែលជាជើងខ្លាំងមួយរូបនៅកម្ពុជាគឺមានរបួសបាក់ដៃខាងស្ដាំកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅសង្វៀន CNC បន្ទាប់ពីប្រកួតមិត្តភាពអន្តរជាតិជាមួយអ្នកលេងគុនថៃ សែនសាក់ងឹន។ បើតាមការឲ្យដឹងពីលោក តាំង លីហួរ តំណាងក្លឹប គុនខ្មែរ 8888 បានបញ្ជាក់ពីស្ថានភាពរបួសរបស់ លី ចំរើន ថា នៅពេលនេះរូបគេកំពុងព្យាបាលនៅមន្ទីរពេទ្យជំនាញផ្នែកឆ្អឹងដែលជាដៃគូសហការរបស់ក្លឹបនាពេលបច្ចុប្បន្ន។ ខាងពេទ្យជំនាញមិនវះដាក់ដែកនោះទេ...