ភ្នំពេញ៖ ហាង H&M គឺជាម៉ាកសម្លៀកបំពាក់ដ៏ល្បីពេញនិយម និងមានការទទួលស្គាល់ទូទាំងពិភពលោក ហើយថ្មីៗនេះ H&M បាននាំមកនូវ Collection ថ្មីគឺ H&M Move ដែលមានរចនាឡើងដោយផ្តោតលើកត្តា ៤សំខាន់ៗគឺ៖ DryMove៖ ជួយទាញសំណើមចេញពីស្បែក ធ្វើឱ្យស្បែករបស់លោកអ្នកមានភាពស្ងួត និងមានផាសុកភាព ដែលមិនផ្ដល់ផលពិបាកនៅពេលធ្វើចលនា។ ShapeMove៖ ជួយទប់រាងកាយពេលធ្វើចលនា និងភ្ជាប់ជាមួយមុខងារ...
ភ្នាក់ងាររបស់កីឡាករឆ្នើមប្រេស៊ីល Vinicius Jr. បានចេញមកបង្ហាញអំពីពន្លឺនៃអនាគត និងផែនការខាងមុខរបស់កីឡាករផ្ទាល់ដើម្បីអាចក្លាយខ្លួន ជាកីឡាករប្រកួតប្រជែងយ៉ាងប្រកៀក ប្រកិតជាមួយនឹងកីឡាករឆ្នើមផ្សេងទៀតដូចជា Kylian Mbappe និង Elring Haaland ផង។ ទោះបីជាបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ នៅរដូវកាលនេះក្តីប៉ុន្តែព័ត៌មានចចាមអារ៉ាម ជាច្រើនបានសរសេរថាកីឡាករវ័យ២០ឆ្នាំរូបនេះ នឹងអាចសម្រេចចិត្តចាកចេញ ពីក្លឹបនាពេលខាងមុខ។ រដូវកាលនេះ Vini រកបាន២១គ្រាប់ និងជួយក្រុមរកបាន២៣គ្រាប់...
បរទេស៖នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak កាលពីថ្ងៃអង្គារម្សិលមិញនេះបាប្រកាសថាលោកនឹងបន្តធ្វើការងារជាមួយនឹងសម្ព័ន្ធមិត្តអន្តរជាតិ ធ្វើយ៉ាងណាដើម្បីអាចពួកគេ នឹងបញ្ជូនយន្តហោះចម្បាំងទំនើបៗតាមការសន្យាទៅឲ្យប្រទេសអង់គ្លេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយពេល ជំនួបជាមួយនឹងនាយករដ្ឋមន្ត្រី ហូឡង់លោក Mark Rutte នៅឯកិច្ចប្រជុំកំពូលអឺរ៉ុបកាលពីថ្ងៃអង្គារម្សិលមិញនេះ ការិយាល័យនាយករដ្ឋមន្ត្រីលោក Sunak បានប្រកាសថាមេដឹកនាំទាំងពីរកំពុងឈានមួយជំហ៊ានទៀតក្នុង ការជួយសម្របសម្រួលឲ្យបាននូវការផ្គត់ផ្គង់ យន្តហោះចម្បាំងឲ្យកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសនិងហូឡង់បាន ព្រមព្រៀងគ្នាថានឹងធ្វើការងាររួម គ្នាធ្វើយ៉ាងណាឲ្យសម្ព័ន្ធមិត្តអន្តរជាតិដើម្បីបង្កើនសមត្ថភាព វាយប្រហារតាមអាកាសរបស់អ៊ុយក្រែន...
អាមេរិក៖នេះបើតាមសម្តីរបស់លោក Satya Nadella នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft Corp និងក្រុមហ៊ុន Alphabet Inc. អាចនឹងឈានមុខគេក្នុងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត “AI” ប៉ុន្តែនៅតែមានកន្លែងសម្រាប់ ការប្រកួតប្រជែងនៅឡើយ នេះយោងតាម ការចេញផ្សាយពីគេហទំព័រ MSN ។ លោក Nadella...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា លោក Elon Musk បានប្តេជ្ញាថា ពិភពលោកនឹងឃើញការបើកដំណើរការ Starship លើកទី២ក្នុងរយៈពេលៗ២ឬ៣ខែ បន្ទាប់ពីការហោះហើរលើកដំបូង របស់ខ្លួនកាលខែមេសា ហើយមហាសេដ្ឋីកំពុងរក្សាការសន្យារបស់លោក។ ក្រុមហ៊ុន SpaceX បានដាក់លិខិតអនុញ្ញាតជាមួយ គណៈកម្មការទំនាក់ទំនងសហព័ន្ធកាលពីថ្ងៃចន្ទ ដោយស្នើសុំការអនុញ្ញាត សម្រាប់ប្រតិបត្តិការឲ្យបានឆាប់ត្រឹមថ្ងៃទី ១៥ ខែមិថុនា...
វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុន ធូដេ បានប្រាប់ឲ្យដឹងថា នៅពេលអ្នកស្រាវជ្រាវនៅអង្គការ មិនរកប្រាក់ចំណេញដែលសិក្សាប្រព័ន្ធផ្សព្វផ្សាយសង្គម ចង់យល់ពីទំនាក់ទំនងរវាងវីដេអូ YouTube និងអំពើហិង្សាដោយកាំភ្លើង ពួកគេបានបង្កើតគណនីនៅលើវេទិកាធ្វើត្រាប់តាម អាកប្បកិរិយារបស់ក្មេងប្រុសធម្មតារស់នៅក្នុងសហរដ្ឋអាមេរិក។ ពួកគេបានក្លែងធ្វើក្មេងអាយុ ៩ ឆ្នាំ ២ នាក់ដែលចូលចិត្តវីដេអូហ្គេម ជាពិសេសហ្គេមបាញ់មនុស្សដំបូង។ គណនីគឺដូចគ្នាបេះបិទ លើកលែងតែមួយចុចលើវីដេអូដែលបានណែនាំដោយ YouTube ហើយមួយទៀតមិនអើពើនឹងការណែនាំរបស់វេទិកា។ គណនីបានចុចលើការផ្ដល់យោបល់របស់...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple Inc. បានបង្ហាញនូវមុខងារថ្មីៗ ដើម្បីធ្វើឲ្យផលិតផលរបស់ខ្លួនកាន់ តែងាយស្រួលប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ ដែលទទួលរងពីបញ្ហានៃការយល់ដឹង ការមើលឃើញ និងការនិយាយ។ ការចេញផ្សាយព័ត៌មានកាលពីថ្ងៃពុធ ក្រុមហ៊ុន Apple បាននិយាយថា មុខងារថ្មីរបស់ខ្លួន រួមមាន Assistive Access, Live...
ភ្នំពេញ៖៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ភាសាអង់គ្លេសរបស់វៀតណាម បាននិយាយថា ប្រធានកីឡាបាល់ទាត់ថៃបានសុំទោស និងប្តេជ្ញាស៊ើបអង្កេតកាលពីថ្ងៃពុធ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រផ្នែកបុរសនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា របស់ពួកគេជាមួយឥណ្ឌូនេស៊ីត្រូវបានរំខានដោយជម្លោះដ៏ធំចំនួន២ និងកាតក្រហមចំនួន ៤។ ថៃបានចាញ់ក្នុងលទ្ធផល ៥-២ បន្ទាប់ពីម៉ោងបន្ថែមកាលពីថ្ងៃអង្គារ ដោយបញ្ចប់ការប្រកួតក្នុង រាជធានីភ្នំពេញ ដោយមានកីឡាករ៨នាក់នៅលើទីលាន។ ម្នាក់ក្នុងចំណោមអ្នកត្រូវបានបណ្តេញចេញ គឺអ្នកចាំទីថៃ...
ភ្នំពេញ៖លោកគ្រូបង្វឹករបស់ឥណ្ឌូនេស៊ី Indra Sjafri បាននិយាយថា ការអបអរដ៏បង្កហេតុរបស់ គ្រូបង្វឹករបស់ប្រទេសថៃបាននាំឲ្យមានការប៉ះទង្គិចគ្នាក្នុង ការប្រកួតកីឡាបាល់ទាត់បុរស SEA Games 32 វគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃអង្គារ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រភាសាអង់គ្លេសរបស់វៀតណាម។ នៅចុងតង់ទី២ ពេលបានពិន្ទុ ២-១ គ្រូបង្វឹកឥណ្ឌូណេស៊ីបានឮសំឡេង កញ្ចែរបស់អាជ្ញាកណ្តាល ពួកគេគិតថា វាជាសំឡេងកញ្ចែចុងក្រោយ ដូច្នេះពួកគេចាប់ផ្តើមអបអរយ៉ាងខ្លាំង។ ងាកមក...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីកីឡាទូកកម្ពុជា ដណ្តើមមេដាយចំនួន ៨ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម ២០២៣ លើកទី៣២ (SEA Games ២០២៣ ) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យនៅកំពត។ ក្រុមកីឡាករ-កីឡាការិនីកីឡាទូកកម្ពុជាឈរលំដាប់លេខ៤ លើតារាងប្រកួតដោយដណ្តើមបានមេដាយទំាង ៨ គ្រឿង ក្នុងនោះមេដាយមាសចំនួន...