គ្រូបង្វឹកក្លឹប Real Madrid លោក Carlo Ancelotti បានលើកសរសើរកីឡាករ Jude Bellingham យ៉ាងខ្លាំងនិងបានអះអាងថា កីឡាករខ្សែបម្រើរូបនេះគឺជាកីឡាករដែលអាចជំនួស តំណែងរបស់កីឡាករខ្សែប្រយុទ្ធ Karim Benzema ដែលទើបចាកចេញនោះបាន។ កីឡាករជម្រើសជាតិអង់គ្លេស កំពស់ខ្ពស់រូបនេះបច្ចុប្បន្នលេងត្រឹមតំណែងជាខ្សែបម្រើប៉ុណ្ណោះ ប៉ុន្តែអាចបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យរួចទៅហើយសម្រាប់តំបន់ប្រយុទ្ធ ដោយអាចរកគ្រាប់បាល់បានទៅដល់៣គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ២ដងចុងក្រោយក្នុងរដូវកាលថ្មី។ គួរឲ្យដឹងដែរថា កន្លងមក...
កីឡាករខ្សែការពារវ័យក្មេងឆ្នើមរបស់ក្លឹបបិសាចក្រហម Man UTD ដែលមានឈ្មោះថា Alvaro Fernandez នឹងត្រូវត្រៀមខ្លួនចាកចេញពីក្លឹបម្នាក់ទៀតហើយ ក្រោយពេលដែលបានសម្រេចចិត្តរកឃើញក្លឹបថ្មី ដើម្បីរួមរស់ហើយនោះ។ The Goal ជឿជាក់ថាក្លឹប Burnley បានទាក់ចិត្តយកបានកីឡាករ Alvaroក្នុងវ័យទើបតែ២០ឆ្នាំរូបនេះទៅរួមក្លឹបដោយសង្ឃឹមថាបទពិសោធនិងកម្លាំងដ៏ខ្លាំងក្លារបស់កីឡាករវ័យក្មេងរូបនេះ នឹងអាចជួយដល់កិច្ចការងារក្រុមនៅរដូវកាលថ្មីនេះ។ ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តចុងក្រោយ នៅមិនទាន់បានធ្វើនៅឡើយទេហើយសង្ឃឹមថាក៏នឹងមានការប្រកួតប្រជែងពីក្លឹបផ្សេងៗទៀតមកពីអេស្បាញ ផងដែរដូចជា Granada ជាដើម។ ទោះបីជាយ៉ាងណាក្តីកុងត្រានេះអាចត្រឹមជាកុងត្រាខ្ចីជើងប៉ុណ្ណោះពីព្រោះថាគ្រូបង្វឹកលោក...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា កីឡាករឆ្នើម Mohammed Kudus របស់ក្លឹប Ajax ដែលបច្ចុប្បន្នកំពុងទាក់ចិត្តក្លឹបតោខៀវ Chelsea យ៉ាងខ្លាំងនោះមិនបានទទួលយកសំណើររបស់ក្លឹបនេះឡើយ។ ប្រភពដដែលបានបន្តទៀតថា កីឡាករវ័យ២៣ឆ្នាំរូបនេះបានបដិសេធកុងត្រាតម្លៃខ្លួន៣៥លានផោនពីក្លឹប Chelsea ហើយសុខចិត្តទទួលយកកុងត្រារយៈពេល៥ឆ្នាំជាមួយនឹង West Ham ជំនួសវិញ។ ក្រោយបាត់បង់កីឡាករឆ្នើមរបស់ក្លឹបជាច្រើនរួចមកហើយដូចជា Declan Rice និង...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា បណ្តឹងថ្មីមួយដែលប្តឹងដោយអតីតបុគ្គលិក Twitter ទៅតុលាការក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា ក្រុមហ៊ុន X Corp ដែលជាក្រុមហ៊ុនស្នងតំណែងរបស់ Twitter បានបដិសេធមិនព្រមបង់ប្រាក់ចំនួន ៣៧៥ ,០០០ដុល្លារដល់លោក Arnaud Weber ជាអតីតអនុប្រធានផ្នែកវិស្វកម្មរបស់ខ្លួន។ លោក Weber បាននិយាយថា លោកត្រូវបានគេសន្យាថានឹងផ្តល់ប្រាក់រង្វាន់...
បរទេស ៖ រដ្ឋាភិបាលទីក្រុងគៀវកំពុងត្រៀមផែនការ វាយប្រហារបន្ថែមទៀត ទៅលើតំបន់ Crimea ក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខនេះ នេះបើយោងតាមការបញ្ជាក់ ដោយប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់ អ៊ុយក្រែន ដែលហៅកាត់ថា GURលោក Kirill Budanov ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្នងស្រុក ITV លោក Budanov បានអះអាងថា៖មនុស្សជាច្រើននៅឧបទ្វីបនេះ ដែលកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំងចំពោះការវិលត្រឡប់មកវិញ នៃការគ្រប់គ្រងរបស់អ៊ុយក្រែន...
វ៉ាស៊ីនតោន ៖ មន្ត្រីក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការ ដើម្បីបញ្ចប់ការ រៀបចំជាផ្លូវការមួយ នៅឆ្នាំក្រោយ ដើម្បីអភិវឌ្ឍមីស៊ីលប្រភេទថ្មី ដែលមានសមត្ថភាពស្ទាក់ចាប់អាវុធ ល្បឿនលឿនជាងសំឡេង។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក វរសេនីយ៍ទោ Martin Meiners បានឲ្យដឹងថា ព័ត៌មានលម្អិតជាក់លាក់ រួមទាំងការផ្តល់មូលនិធិ និងពេលវេលា...
ញូវដែលី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌា បានទទួលភាពជោគជ័យ សម្រាប់ការចុះចត នៅតំបន់ប៉ូលខាងត្បូង នៃភពព្រះច័ន្ទ កាលពីល្ងាចថ្ងៃពុធ ដោយបានបង្កើត ប្រវត្តិសាស្ត្រ ខណៈប្រទេសនេះ បានក្លាយជាប្រទេសដំបូងគេ ដែលបានចុះចតលើផ្នែក មិនបានកំណត់នៃផ្ទៃព្រះច័ន្ទ ។ ទោះបីជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិនបានចុះចតជុំវិញ...
អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា អតិថិជនជិត ១.៥ ពាន់លានជាអ្នកប្រើប្រាស់ iPhone នាពេលបច្ចុប្បន្ននេះ ហើយស្ថិតនៅលើមាត្រដ្ឋាន ពិភពលោក វាមានច្រើនជាង ២១ភាគរយ នៃចំនួនប្រជាជនទាំងមូល ដែលប្រើប្រាស់ស្មាតហ្វូន ។ ជាការពិតណាស់ ទូរស័ព្ទ iPhone មិនល្អឥតខ្ចោះទេ ។...
អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ក្រសួងការបរទេស សហរដ្ឋអាមេរិក កំពុងធ្វើការសម្របសម្រួល ជាមួយទីភ្នាក់ងារផ្សេងទៀត ពីរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងស្វែងរកការបន្តរយៈពេល ៦ ខែ នៃកិច្ចព្រមព្រៀងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់អាមេរិក-ចិន (STA) ដែលនឹងត្រូវផុតកំណត់ នៅថ្ងៃទី...
ភ្នំពេញ ៖ លោក ជា ពៅ អគ្គលេខធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតជើងឯកអាស៊ី ឆ្នាំ ២០២៣ “Inaugural Asian Junior Championship 2023” មានសារសំខាន់ សម្រាប់ការរីកចម្រើន នៃកីឡាវាយកូនបាល់ ការកំណត់អត្តសញ្ញាណទេពកោសល្យ និងការបង្កើតបំពង់បង្ហូរដ៏រឹងមាំ នៃអត្តពលិកជំនាញ...