កីឡា

លោក​ Ancelotti៖ កីឡាករ Belligham គឺជាកីឡាករជំនួសតំណែងរបស់ Benzema

រូបភាពពី៖​ AFP

គ្រូបង្វឹកក្លឹប Real Madrid លោក Carlo Ancelotti បានលើកសរសើរកីឡាករ Jude Bellingham យ៉ាងខ្លាំងនិងបានអះអាងថា កីឡាករខ្សែបម្រើរូបនេះគឺជាកីឡាករដែលអាចជំនួស តំណែងរបស់កីឡាករខ្សែប្រយុទ្ធ Karim Benzema ដែលទើបចាកចេញនោះបាន។

កីឡាករជម្រើសជាតិអង់គ្លេស កំពស់ខ្ពស់រូបនេះបច្ចុប្បន្នលេងត្រឹមតំណែងជាខ្សែបម្រើប៉ុណ្ណោះ ប៉ុន្តែអាចបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យរួចទៅហើយសម្រាប់តំបន់ប្រយុទ្ធ ដោយអាចរកគ្រាប់បាល់បានទៅដល់៣គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ២ដងចុងក្រោយក្នុងរដូវកាលថ្មី។

គួរឲ្យដឹងដែរថា កន្លងមក Real Madrid តែងតែបានបញ្ជាក់ថាក្លឹបនៅមិនទាន់អាចស្វែងរកកីឡាករចំណូលថ្មីដែលអាចជំនួសកីឡាករ Benzema ដែលបានចាកចេញទៅចូលរួមក្លឹប Al Ittihad នោះនៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top