កីឡា

PSG បន្តចរចាកីឡាករ Kolo Muani តម្លៃខ្លួន៧០លានអឺរ៉ូ

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សបារាំង PSG ទោះបីជាបាននាំចូលកីឡាករចំណូលថ្មី ជាច្រើនរួចមកហើយនៅរដូវកាលនេះប៉ុន្តែហាក់ដូចជាមិនទាន់អស់ឡើយសម្រាប់ផែនការក្លឹប។់

ប្រភពដដែលបានបន្តទៀតថា ក្លឹបនៅតែបន្តចរចាជាមួយនឹងកីឡាករ Randal Kolo Muani ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបអាល្លឺម៉ង់ Eintracht Frankfurt នៅលើយទោះបីជាដឹងថា ហើយថា តម្លៃខ្លួនកីឡាករមិនក្រោម៧០លានអឺរ៉ូនោះទេ។

ប្រធានផ្នែកកីឡារបស់ក្លឹប PSG លោក Luis Campos នៅតែបានបង្ហាញជំនឿចិត្តថា កុងត្រាខ្ចីជើង នៅតែអាចមានលទ្ធភាពក្នុងការចរចាគ្នានៅឡើយ ចំពោះកីឡាករខ្សែប្រយុទ្ធរូបនេះនិងលទ្ធភាពក្នុងការទិញដាច់នៅរដូវកាលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top