ចិន ៖ អ្នកជំនាញបាននិយាយថា ក្រុមហ៊ុន Huawei Technologies Co កាលពីថ្ងៃពុធបានបង្ហាញ កំណែចុងក្រោយបំផុត នៃមូលដ្ឋានទិន្នន័យ Cloud ដែលបង្កើតដោយខ្លួនឯង GaussDB ជារបកគំហើញមួយទៀត សម្រាប់ក្រុមហ៊ុន ក្នុងបច្ចេកវិទ្យា ដ៏សំខាន់ ទោះបីជាមានការរឹតបន្តឹងយូរ របស់ទីក្រុងវ៉ាស៊ីនតោន ក៏ដោយ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីឆេកលោក Petr Pavel បានឈានទៅដល់ការ សម្រេចចិត្តអនុម័ត លើកញ្ចប់ថវិកាជាតិ សម្រាប់ចំណាយយោធា ប្រមាណជា២ភាគរយ នៃចំណែកផលិតផល ក្នុងស្រុកសរុប។ ច្បាប់ដែលនឹងចូលជាធរមាននៅខែកក្កដា និងត្រូវអនុវត្តចំពោះថវិការដ្ឋនៅឆ្នាំក្រោយ ហើយវាត្រូវបានគេមើលឃើញថា មានបំណងក្នុងការផ្តល់មូល និធិស្ថិរភាពសម្រាប់គម្រោង ការពារជាតិ...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានបំផ្លាញទំនប់វារីអគ្គិសនី Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន ដែលបង្កគ្រោះថ្នាក់ដល់រោងចក្រនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ សេវាកម្មទាំងអស់កំពុងធ្វើការ ដើម្បីលុបបំបាត់ផលវិបាក នៃឧប្បត្តិហេតុនេះ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសារ Telegram ដោយបន្ថែមថា...
ហុងកុង ៖ មេដឹកនាំ AUKUS ចូលចិត្តការដាក់ឥរិយាបថ និងការញុះញង់ក្នុងការសន្ទនា ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទទូចលើការប្រមាថ និងនិយាយដដែលៗនៅឯកិច្ចសន្ទនា Shangri-La លើកទី២០ នៅប្រទេសសិង្ហបុរី នេះបើតាមការរាយការណ៍របស់កាសែត South China Morning Post ដែលផ្សាយជាភាសាអង់គ្លេស ប្រចាំថ្ងៃដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។...
បរទេស៖ ការអនុញ្ញាតឱ្យអ៊ុយក្រែន ចាញ់រុស្ស៊ី នៅលើសមរភូមិ គឺនឹងផ្ទុះសង្គ្រាមលោក, នេះបើយោងតាមបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកស្រី Nikki Haley បានលើកឡើង ។ អតីតអភិបាលរដ្ឋ South Carolina បានប្រាប់ទស្សនិកជននៅសាលាក្រុងក្នុងរដ្ឋ Iowa កាលពីថ្ងៃអាទិត្យថា ការបំពាក់អាវុធឱ្យទីក្រុងគៀវគឺនិយាយអំពី “ការការពារសង្គ្រាម” ដោយ ការ “ផ្ញើសារ” ទៅកាន់គូប្រជែងរបស់សហរដ្ឋអាមេរិក។...
បរទេស ៖ កាសែត Financial Times បានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធមិនយល់ព្រមលើគម្រោងបើកការិយាល័យ ទំនាក់ទំនងណាតូក្នុងប្រទេសជប៉ុន ដោយលើកហេតុផលថា ប្លុកនេះមិនគួរពង្រីកខ្លួនវាលើសពីមហាសមុទ្រអាត្លង់ទិកខាងជើង នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការជំទាស់របស់លោក Macron...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានដាក់បង្ហាញនូវមីស៊ីលល្បឿនលឿន ជាងសំឡេង ដែលផលិតក្នុងស្រុកដែលមានឈ្មោះថា Fattah (Conqueror) នៅក្នុងពិធីមួយក្នុងរដ្ឋធានីតេអេរ៉ង់។ របាយការណ៍បានឲ្យដឹងថា ពិធីបើកនេះមានការចូលរួមដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ប្រធានមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Hossein Salami...
តេអេរ៉ង់ ៖ អ៊ីរ៉ង់ បានបើកដំណើរការឡើងវិញនៅថ្ងៃអង្គារ ស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបិទរយៈពេល ៧ឆ្នាំ និងជិត ៣ខែបន្ទាប់ពីប្រទេសទាំងពីរ បានយល់ព្រមស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ក្រោមកិច្ចព្រមព្រៀងដែលមានចិនជាឈ្មួញកណ្តាល។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Alireza Bigdeli បានថ្លែងសុន្ទរកថាបើកនៅក្នុងរដ្ឋធានីរីយ៉ាដ អារ៉ាប៊ីសាអូឌីត ដោយបានលើកឡើងពីសារៈសំខាន់នៃឱកាស សម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។ លោក Bigdeli...
ភ្នំពេញ៖ កាលពីថ្មីៗនេះ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក យឹម វិសិដ្ឋប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានដឹកនាំក្រុមការងារប្រមាណ ៤០០នាក់ ចូលមកទស្សនាសង្វាក់ផលិតកម្មរោងចក្រ ខ្មែរ ប៊ែវើរីជីសជារោងចក្រស្រាបៀរ និងភេសជ្ជៈឈានមុខគេនៅកម្ពុជា។ លោក កែវ រតនៈ បានបង្ហាញភាពស្ញើចសរសើរជាខ្លាំងទៅលើរោងចក្រ ខ្មែរ ប៊ែវើរីជីស ទាំងមូល ជាពិសេសទៅលើគ្រឿងចក្រទំនើបៗ ដែលថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីសហ៊ានវិនិយោគទុន ធ្វើឲ្យប្រទេសកម្ពុជា មានផលិតផលស្រាបៀរ និងភេសជ្ជៈ ក្នុងស្រុកដែលមានស្តង់ដារអន្តរជាតិ។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមមន្រ្តីអគ្គិសនីកម្ពុជា ក៏បានឃើញផ្ទាល់ និងយល់កាន់តែច្បាស់ ពីរបៀបនៃប្រតិបត្តិការរបស់រោងចក្រស្តង់ដារ ធ្វើការផលិតស្រាបៀរ និងភេសជ្ជៈ ជាពិសេសប្រើប្រាស់ បច្ចេកវិទ្យាទំនើបចុងក្រោយ នៅអាស៊ីអាគ្នេយ៍ គ្រឿងផ្សំនៃវត្ថុធាតុដើម សុទ្ធតែនាំចូលពីបណ្ដាប្រទេសនៃសហគមអឺរ៉ុប និងមានការយកចិត្តទុកដាក់ទៅលើសុវត្ថិភាព លើបរិស្ថានជាចម្បង។ រោងចក្រផលិតស្រាបៀរនិងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស តែងបើកទទួលស្វាគមន៍ភ្ញៀវ ចូលមកមើលសង្វាក់ផលិតកម្មយ៉ាងកក់ក្តៅ និងមានសុវត្ថិភាពខ្ពស់ មានភ្ញៀវជាតិ និងអន្តរជាតិ ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេស នៅកម្ពុជា មន្រ្តីតាមស្ថាប័ននានា និងសិស្សានុសិស្ស មិនតិចជាង ១ម៉ឺននាក់ទេក្នុងមួយឆ្នាំ។ គ្រប់ផលិតផលចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សុទ្ធតែមានគុណភាពស្តង់ដារពិភពលោក ដែលជាក់ស្តែង ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស រហូតដល់ ៣៣គ្រឿង ច្រើនជាងគេបង្អស់ ក្នុងចំណោមរោងចក្រស្រាបៀរ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា៕
អាមេរិក៖ព្រឹទ្ធសមាជិក Marsha Blackburn, R-Tenn. កំពុងអំពាវនាវឲ្យសភាអនុម័តស្តង់ដារ ឯកជនភាពអ្នកប្រើ ប្រាស់អ៊ីនធើណេត ជាជំហានដំបូងឆ្ពោះទៅរកការធ្វើឲ្យប្រាកដថា ជនជាតិអាមេរិកមានចំណេះដឹង និងទិន្នន័យរបស់ពួក គេមានសុវត្ថិភាព ចំពេលមានការរីក ចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ លោកស្រី Blackburn ជាសមាជិកម្នាក់ក្នុងចំណោម សមាជិកគណបក្សសាធារណរដ្ឋទាំង ៤ ក្នុងអនុគណៈកម្មាធិការ តុលាការ ព្រឹទ្ធសភាស្តីពីកម្មសិទ្ធិបញ្ញា...