បរទេស៖ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារម្សិលមិញនេះតាមរយៈ ការចេញផ្សាយរបស់រ៉យទ័របានឲ្យដឹងថានឹងបន្តដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសដ៏ទំនើប Patroit ទាំង៣គ្រឿង ដែលកំពុងឈរជើងក្នុងប្រទេសប៉ូឡូញនោះរហូទដល់ចុងឆ្នាំ២០២៣នេះ។ ប្រភពដដែលបានឲ្យដឹងទៀតថាការសម្រេចចិត្តបន្តដាក់ ពង្រាយអាវុធដ៏សំខាន់នេះមិនត្រូវបានគិតទុកជាមុននោះទេហើយបន្ថែម Patriot មួយចំនួនរបស់អាល្លឺម៉ង់ ក៏នឹងត្រូវប្រើប្រាស់ដោយណាតូដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបភ្លាមៗណាមួយសម្រាប់ឆ្នាំ២០២៤ផងដែរ។ ក្រៅពី Patroit ចំនួន៣ដើមហើយនោះអាល្លឺម៉ង់ ក៏មានកងកម្លាំងយោធារបស់ខ្លួននៅក្នុងប្រទេសប៉ូឡូញ ត្រង់ទីក្រុង Zamosc ប្រមាណជា៣០០០នាក់ផងដែរ ស្ថិតនៅចំងាយប្រមាណជា៥០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនដើម្បីការពារផ្លួវដែកដ៏សំខាន់មួយដែលអាចតភ្ជាប់ ទៅកាន់ប្រទេសអ៊ុយក្រែនពីប្រទេសប៉ូឡូញ។ រំលឹកដែរថាក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Zamosc ក្នុងខែកក្កដា...
នៅថ្ងៃនេះឪពុករបស់កីឡាករ Neymar ដែលត្រូវជាភ្នាក់ងាររបស់កីឡាករផងនោះបានចេញមកធ្វើការឆ្លើយតប ទៅនឹងព័ត៌មានចចាមអារ៉ាមទាំងឡាយែលអះអាងថា កូនរបស់គាត់កំពុងមានបំណងចង់ចាកចេញពីបារាំង។ the Goal បានសរសេរថាឪពុករបស់ Neymar បានចេញមកបកស្រាយក្រោយពេលដែលចុងក្រោយនេះព័ត៌មានរបស់ L’Equpe បានសរសេរថាអស់រយៈពេល៦ឆ្នាំមកហើយទីបំផុត Neymarពិតជាបានសម្រេចចិត្តពី PSG ហើយនៅរដូវក្តៅនេះ។ លោក Neymar da Silva Santos បាននិយាយថា៖ ព័ត៌មាននៅ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Christopher Nkunku គឺបានទទួលរងរបួសធ្ងន់ធ្ងរ ដែលនឹងត្រូវចាំបាច់ឲ្យគាត់ខកខាន ការប្រកួតបើករដូវកាលជាច្រើនប្រកួត។ កីឡាករបារាំងរូបនេះបានបង្ខំចិត្តប្តូរចេញ ពីការប្រកួតមិត្តភាពចុងក្រោយប៉ះនឹងក្រុម Dortmund ក្រោយបានបង្ហាញខ្លួនបានត្រឹមតែ២០នាទីដោយសារប្រជែងយកបាល់ពីកីឡាករ Mat Hummels។ ប្រភពដដែលជឿជាក់ថា កីឡាករដែល Chelsea ទើបទិញបានពី RB...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានបន្តធ្លាក់ចុះ បន្ទាប់ពីប្រាក់ចំណូលរបស់ពួកគេកាលពីថ្ងៃចន្ទដោយបានធ្លាក់ចុះ១.៧ភាគរយ ទោះបីជាមានការស្ទុះងើបឡើងវិញក្នុងទីផ្សារទូលំទូលាយក៏ដោយ ធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានបាត់បង់តម្លៃទីផ្សារជាង ២០០ ពាន់លានដុល្លារក្នុងរយៈពេលតិចជាងមួយសប្តាហ៍ គឺត្រឹមតែ ៥ ថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។ ម៉្យាងវិញទៀត ទំហំរបស់ក្រុមហ៊ុន Apple ធ្វើឲ្យតម្លៃភាគហ៊ុនរបស់វាធ្លាក់ចុះបន្តិច មើលទៅគួរឲ្យកត់សម្គាល់ បើនិយាយពីតម្លៃទីផ្សារ...
ចិន ៖ ស្វែងរកការយល់ដឹង កាន់តែស៊ីជម្រៅនោះ អ្នកបុរាណវត្ថុវិទូគ្រោង នឹងធ្វើការវិភាគ DNA លើគ្រោងឆ្អឹងសត្វ ដែលបានរកឃើញ ដោយក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា នឹងស្រាយអាថ៌កំបាំងបន្ថែម នៃប្រវត្តិសាស្ត្រចិនបុរាណ ដោយកំណត់ពីទម្លាប់ នៃរបបអាហារ និងប្រភពដើមភូមិសាស្រ្តនៃសត្វទាំងនេះ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ អ្នកបុរាណវិទូចិនបានធ្វើការ ទម្លាយនូវការភ្ញាក់ផ្អើលមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងជីករុករក ដែលកំពុងបន្តរបស់ពួកគេ...
ប៉ារីស ៖ ប្រព័ន្ធផ្សព្វផ្សាយបារាំង បានរាយការណ៍ កាលពីថ្ងៃចន្ទថា កងកម្លាំងទ័ពអាកាស របស់ប្រទេសបារាំងកំពុងធ្វើតេស្តិ៍ ប្រព័ន្ធប្រឆាំងនឹង យន្តហោះគ្មានមនុស្សបើកថ្មី និងប្រព័ន្ធអព្យាក្រឹត ដែលខ្លួនត្រូវប្រើប្រាស់ សម្រាប់ត្រួតពិនិត្យ និងការពារដែនអាកាស ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។ កាសែតបារាំងមួយបាន...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងក្នុងកិច្ចប្រជុំជាមួយលោក Sergey Chemezov ដែលជាប្រធានសាជីវកម្មការពារជាតិរបស់រុស្ស៊ី Rostec ពីការកោតសរសើររបស់លោក ចំពោះថាមពលយន្ដហោះដ្រូន របស់រុស្ស៊ី និងជំរុញឲ្យក្រុមហ៊ុន Rostec បង្កើនការផលិត។ ទាំងយន្ដហោះដ្រូន Cube និង Lancet បានបង្ហាញលទ្ធផលដ៏មានប្រសិទ្ធភាព ជាដំបូង...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ជោគវាសនា នៃការប្រកួតក្នុងទ្រុងរបស់លោក Musk ស្ថិតក្នុងតុល្យភាព ខណអ្នកតំណាងមកពី X មិនទាន់បានធ្វើអត្ថាធិប្បាយអំពីស្ថានភាពនោះឡើយ ដោយអ្នកគាំទ្រ និងអ្នកទស្សនាសន្មតថា កំពុងរង់ចាំមើលព័ត៌មានថ្មីៗ អំពីសុខភាពរបស់លោក Musk និងអនាគតនៃការប្រកួតដ៏ល្បីនេះ។ការប្រកួតក្នុងទ្រុងដែលរំពឹងទុកជាច្រើនរបស់មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិកទំាង ២ នាក់ គឺលោក Elon Musk...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ Reuters បានប្រាប់ឲ្យដឹងថា ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Tesla លោក Zachary Kirkhorn បានលាលែងពីតំណែង ធ្វើឲ្យអ្នកវិភាគដ៏គួរឲ្យភ្ញាក់ផ្អើលដែលបានចាត់ទុកអតីតយុទ្ធជនរយៈពេល ១៣ ឆ្នាំថា ជាអ្នកស្នងតំណែងរបស់នាយកប្រតិបត្តិ លោក Elon Musk ហើយបានធ្វើឲ្យភាគហ៊ុន របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធ្លាក់ចុះ ៣.៥ភាគរយកាលពីថ្ងៃចន្ទ។ ក្រុមហ៊ុនមិនបានប្រាប់ពីហេតុផលសម្រាប់ការចាកចេញរបស់លោកឡើយ។ប្រធានគណនេយ្យ Vaibhav...
មកទល់ពេលនេះ នៅតែមានការជជែកវែកញែកគ្នាច្រើនអំពីថាតើ គួរបញ្ឆេះរថយន្តចោលប៉ុន្មាននាទីសិន ទើបអាចដាក់លេខបើកធ្វើដំណើរចេញទៅបាន។ អ្នកបើកបរភាគច្រើន ជឿជាក់ថា បន្ទាប់ពីដេរបញ្ឆេះហើយ ទុកឱ្យវាក្តៅម៉ាស៊ីនបន្តិចសិន ទើបដាក់លេខចេញដំណើរ ដើម្បីឱ្យម៉ាស៊ីនមានអាយុកាលប្រើប្រាស់បានយូរ ព្រោះពួកគេយល់ថា ពេលបញ្ឆេះភ្លាម ប្រេងម៉ាស៊ីន មិនទាន់ហូរចូលជ្រាបគ្រឿងបង្គុំផ្សេងៗភ្លាមនោះទេ ហើយបើបង្ខំបើកចេញភ្លាមៗនោះ នឹងធ្វើឱ្យឆាប់រិចរឹលម៉ាស៊ីន។ ការពិតទៅ ប្រសិនបើអ្នកប្រើប្រាស់រថយន្តចាប់ពីស៊េរីឆ្នាំ២០០០មក គឺមិនចាំបាច់ត្រូវបញ្ឆេះម៉ាស៊ីនចោលយូរទេ ដែលនាំឱ្យខ្ជះខ្ជាយពេលវេលា សាំង និងបំពុលបរិស្ថាន...