កីឡា

Arsenal បាត់៣ពិន្ទុទៀតទៅឲ្យ Man City កាន់ ហនិភ័យថា នឹងរបូតពានម្តងទៀត នៅរដូវកាលនេះ

ប្រកួតបាល់ទាត់លីគកំពូលអង់គ្លេស យប់មិញរវាងគូធំ Man City និង Arsenal ដែលកំពុងមានពិន្ទុប្រកៀក ប្រកិតគ្នាខ្លាំងនៅកំពូលតារាង នោះបានរកឃើញលទ្ធផល។

ម្ចាស់ផ្ទះ Man City បានយកឈ្នះក្រុមភ្ញៀវ ទាំងប្រផិតប្រផោយ ក្នុងលទ្ធផល២ទល់នឹង១ យកបាន៣ពិន្ទុតាមកាន់ជិតខ្លាំង Arsenal នៅសប្តាហ៍នេះ។

២គ្រាប់ធ្វើបានដោយ Cherki នាទីទី១៦និងមួយគ្រាប់ទៀតដោយ Haaland នាទីទី៦៥ធ្វើឲ្យ Man  City សប្តាហ៍មានពិន្ទុសរុប៦៧តាមពីក្រោយ Arsenal ដែលមាន៧០ពិន្ទុទាំងដែលនៅសល់១ប្រកួតទៀតនៅក្នុងដៃនៅឡើយ។

ឳកាសលើកពានរង្វាន់លីគកំពូលអង់គ្លេសជាលើកដំបូង របស់ Arsenal សម្រាប់រដូវកាលនេះ ហាក់ដូចជាបានកាន់ខិតឆ្ងាយ សាជាថ្មី ដូចរដូវកាលចាស់ ដែលខណៈដែលការប្រកួត នៅសេសសល់តិចតួចទៀតប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top