កីឡា

កំពូលកីឡាករវាយកូនហ្គោល Tiger Woods ព្យាយាមលាក់កំណត់ត្រា វេជ្ជបញ្ជាក្នុងករណី បើកបរក្រោម ឥទ្ធិពលគ្រឿងស្រវឹង

អាមេរិក៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មេធាវីរបស់កំពូលកីឡាក រវាយកូនហ្គោលដ៏ល្បីល្បាញ លោក Tiger Woods កំពុងតស៊ូនឹងចលនារបស់ព្រះរាជអាជ្ញារដ្ឋ Florida ដើម្បីចូលមើលកំណត់ត្រាវេជ្ជបញ្ជាឯកជនរបស់គាត់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅចុងខែមីនា។

ម្ចាស់ជើងឯកធំ ១៥ សម័យកាលរូបនេះបានអះអាងថា មិនមានទោសចំពោះការចោទ ប្រកាន់ពីបទបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង “DUI” កម្រិតមធ្យម ការប្រយុទ្ធតាមផ្លូវច្បាប់លើប្រវត្តិវេជ្ជបញ្ជា របស់លោកបានក្លាយ ជាចំណុចកណ្តាលនៃការស៊ើបអង្កេតព្រហ្មទណ្ឌ។

លោក Woods ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៨ ខែមីនា ពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងបដិសេធការត្រួតពិនិត្យសុខភាពជាកាតព្វកិច្ច។ បន្ទាប់ពីជាប់ឃុំប្រហែល ៨ ម៉ោង លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ហើយត្រូវបានបញ្ជូនទៅផ្ទះវិញ ដោយហាក់ដូចជាអស់កម្លាំង។

វីដេអូកាមេរ៉ាសុវត្ថិភាពត្រូវបានផ្សព្វផ្សាយដោយប៉ូលីស បន្ទាប់ពីគ្រោះថ្នាក់ ខណៈការធ្វើតេស្ត breathalyzer បង្ហាញពីកម្រិតជាតិអាល់កុលក្នុងឈាម ០ភាគរយ មន្ត្រីបានរកឃើញថ្នាំគ្រាប់ពណ៌ស ២ គ្រាប់ ក្នុងហោប៉ៅរបស់គាត់ ក្រោយមកត្រូវបានកំណត់ថា ជាថ្នាំបំបាត់ការឈឺចាប់ opioid hydrocodone។

ជើងឯកវាយកូនហ្គោលធំ ១៥ សម័យកាលរូបនេះបានបដិសេធការចោទប្រកាន់ ហើយគ្រោងនឹងចូលបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី ៥ ខែឧសភា។

យោងតាម Golfweek បាននិយាយថា ព្រះរាជអាជ្ញាបានដាក់ដីកាកោះហៅសម្រាប់កំណត់ត្រាវេជ្ជបញ្ជារបស់លោក Woods ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦។

លោក Douglas Duncan មេធាវីការពារក្តី របស់ Woods បានជំទាស់ជាផ្លូវការ ដោយអះអាងថាសំណើ នេះរំលោភលើ សិទ្ធិឯកជនភាពរបស់កូនក្តីរបស់គាត់ និងស្នើសុំឲ្យតុលាការពិចារណា ពីភាពពាក់ព័ន្ធនៃកំណត់ត្រា ទាំងនេះចំពោះសំណុំរឿងនេះ៕

Most Popular

To Top