ផ្សេងៗ

ធ្លាប់ឆ្ងល់ទេថា តើ​គួរ​បញ្ឆេះ​រថយន្តចោល​ប៉ុន្មាន​នាទី ទើបអាច​ដាក់លេខ​បើកចេញ​ដំណើរ​ទៅ​បាន?

មកទល់ពេលនេះ នៅតែមាន​ការ​ជជែក​វែកញែក​គ្នាច្រើនអំពីថាតើ​ គួរបញ្ឆេះ​រថយន្ត​ចោល​ប៉ុន្មាន​នាទី​សិន ទើបអាច​ដាក់លេខ​បើកធ្វើដំណើរចេញ​ទៅបាន។

អ្នកបើកបរ​ភាគច្រើន ជឿជាក់ថា បន្ទាប់ពីដេរបញ្ឆេះ​ហើយ ទុកឱ្យវាក្តៅម៉ាស៊ីនបន្តិចសិន ទើបដាក់លេខចេញដំណើរ ដើម្បីឱ្យម៉ាស៊ីនមានអាយុកាល​ប្រើប្រាស់បានយូរ ព្រោះពួកគេ​យល់ថា ពេលបញ្ឆេះភ្លាម ប្រេងម៉ាស៊ីន មិនទាន់ហូរ​ចូលជ្រាប​គ្រឿងបង្គុំ​ផ្សេងៗ​ភ្លាមនោះទេ ហើយបើបង្ខំ​បើកចេញភ្លាមៗនោះ នឹង​ធ្វើឱ្យ​ឆាប់​រិចរឹល​ម៉ាស៊ីន។

ការពិតទៅ ​ប្រសិន​បើអ្នកប្រើប្រាស់​រថយន្ត​ចាប់ពី​ស៊េរីឆ្នាំ​២០០០មក គឺ​មិនចាំបាច់​ត្រូវបញ្ឆេះម៉ាស៊ីនចោលយូរទេ ដែល​នាំឱ្យខ្ជះខ្ជាយពេលវេលា សាំង និងបំពុលបរិស្ថាន ព្រោះថា រថយន្ត​ទាំងអស់​នោះ គឺសុទ្ធតែបំពាក់​មកជាមួយប្រព័ន្ធប៊ិចសាំង។ ប្រព័ន្ធនេះ គឺ​​វា​បាញ់​សាំង​យ៉ាងលឿន​ដុតបញ្ឆេះ​ជាមួយ​ខ្យល់​ក្នុង​ការដំណើរការ​ម៉ាស៊ីន ដែល​ធ្វើឱ្យ​ប្រេង​ម៉ាស៊ីន​ហូរយ៉ាងលឿន​រហ័ស​ទៅរំអិល​ដល់​គ្រឿង​មេកានិច​ផ្សេងៗ​ ក្រោយ​ពេល​ដេរបញ្ឆេះ​រថយន្តភ្លាមៗ ត្រឹមតែ ២០ ទៅ ៣០វិនាទីប៉ុណ្ណោះ​។

ខុសពីរថយន្តចាស់ៗ​ដែលផលិតនៅ​មុន​ទសវត្សរ៍ទី៩០ ដែល​ម៉ាស៊ីន​ប្រើបេនសាំង។ ម៉ាស៊ីនបេនសាំងនេះ គឺ​ត្រូវការបញ្ឆេះ​ចោលឱ្យវាក្តៅបន្តិច​សិន ដោយ​ត្រូវចំណាយពេលរង់ចាំ​យ៉ាងហោចណាស់ ឱ្យបាន ១០នាទីសិនដែរ ទម្រាំ​អាច​ឱ្យ​ខ្យល់ឆេះលាយជាមួយ​សាំង​បាន ទើប​​អាច​ឱ្យប្រេង​ម៉ាស៊ីន​បាន​ហូរចូល​ជ្រាប​ដល់គ្រឿងបង្គុំ​ផ្សេងៗ៕

ប្រភព៖ sabay

Most Popular

To Top