ព័ត៌មានអន្តរជាតិ

ពូទីន លើកសរសើរពី ថាមពលយន្ដហោះដ្រូន របស់រុស្ស៊ី និងជំរុញឲ្យសាជីវកម្ម Rostec បង្កើនការផលិត

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងក្នុងកិច្ចប្រជុំជាមួយលោក Sergey Chemezov ដែលជាប្រធានសាជីវកម្មការពារជាតិរបស់រុស្ស៊ី Rostec ពីការកោតសរសើររបស់លោក ចំពោះ​ថាមពលយន្ដហោះដ្រូន របស់រុស្ស៊ី និងជំរុញឲ្យក្រុមហ៊ុន Rostec បង្កើនការផលិត។

ទាំងយន្ដហោះដ្រូន Cube និង Lancet​ បានបង្ហាញលទ្ធផលដ៏មានប្រសិទ្ធភាព​ ជាដំបូង និងសំខាន់បំផុត វាផ្តល់នូវឥទ្ធិពលដ៏ខ្លាំងក្លា ដូច្នេះគ្មានឧបករណ៍ណាមួយ រួមទាំងម៉ូដែល ដែលផលិតពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែវាអាចកំទេចបានទាំងអស់ ហើយក្រុមហ៊ុនផលិត បានសន្យាជាមួយលោក ពូទីន ថាពួកគេនឹងបង្កើនការផលិត។

លោក Chemezov បានកត់សម្គាល់ថា ពួកគេ​កំពុង​រក្សា​ការ​សន្យា​នេះ ប៉ុន្តែ​យើង​ត្រូវ​បង្កើនការផលិត​វា​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​។ ប្រទេសរុស្ស៊ី បានបង្កើនការផលិតយន្តហោះដ្រូនប្រយុទ្ធ ក្នុងចំនួនទ្វេដងក្នុងឆ្នាំ២០២២។

លោក Chemezov បានកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយលោក វ្លាឌីមៀ ពូទីន ថា “សម្រាប់ឧស្សាហកម្មយន្តហោះដ្រូន ក្រៅពីយន្តហោះយោធា និងយន្តហោះប្រយុទ្ធ ការផលិតដែលយើងបានកើនឡើងទ្វេដង កាលពីឆ្នាំមុន យើងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើអាកាសចរណ៍ស៊ីវិល”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top